ខេត្តព្រះវិហារ ៖ ជនសង្ស័យចំនួន ២ នាក់ ដែលជាធ្វើសកម្មភាពកាច់សោរម៉ូតូតាមផ្ទះសម្បែង និងតាមស្រែចម្ការរបស់ប្រជាពលរដ្ឋ ត្រូវបាន ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការណ៍ជាមួយអធិការដ្ឋាននគរបាលស្រុកគូលែន ស្រាវជ្រាវចាប់ខ្លួនបាន ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
ការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបេងដូប ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ ជាមុខសញ្ញាករណីចោរកម្ម ដែលបានធ្វើសកម្មភាពកាច់សោរម៉ូតូតាមផ្ទះសម្បែង និងតាមស្រែចម្ការរបស់ប្រជាពលរដ្ឋ ដើម្បីពុះគ្រឿងលក់ក្នុង និងក្រៅខេត្ត ដកហូតវត្ថុតាងរួមមាន៖ ឡានចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងបំណែកម៉ូតូជាច្រើនគ្រឿងដែលបានដោះចេញ។
ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ៕