អាឡូបង ម្ចាស់ទូរសព្ទស្លា....ប់ហើយ ខណៈសាច់ញាតិមកដល់ យកចេក ធូប អុជហៅព្រលឹងទៅផ្ទះវិញ
សន្តិសុខសង្គម
130

រាជធានីភ្នំពេញ ៖ អាឡូបង ម្ចាស់ទូរសព្ទស្លាប់ហើយ ខណៈសាច់ញាតិមកដល់ យកចេក ធូប អុជហៅព្រលឹងទៅផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ក្រោយបុរសម្នាក់ជិះម៉ូតូលឿន ដល់ផ្លូវកោង​បុកបាំងថ្ម ពេញទំហឹង ដួលបោកក្បាលស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ជាង ៤ទៀបភ្លឺឈានចូលថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២៣ តាមបណ្ដោយផ្លូវទំនប់៧០(ហៅផ្លូវ២៧៣) ក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីស្មាសវី ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I-9900 ជិះតែម្នាក់ឯងតាមបណ្ដោយផ្លូវទំនប់៧០ ពីកើតមកលិចក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ ផ្លូវកោងក៏រេចង្កូតទៅខាងឆ្វេងដៃ បុករបាំងថ្មចែកផ្លូវពេញទំហឹង បោកក្បាលស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌ បានចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងដឹកសពទៅតម្កល់ទុកនៅវត្ត ដើម្បីប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕


Telegram