សាហា...វមែន ប្តីយកកូនកាំបិ....តចា...ក់សម្លា...ប់ប្រពន្ធ រួចទ្បើងម៉ូតូយកកូ...នអាយុ៦ឆ្នាំម្នាក់ទៅជាមួយ រត់គេចខ្លួនបាត់!!!
សន្តិសុខសង្គម
110

រាជធានីភ្នំពេញ៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយប្ដីយកកូនកាំបិតចាក់សម្លាប់ប្រពន្ធក្នុងបន្ទប់ បណ្ដាលឲ្យរងរបួសធ្ងន់ តែបានស្លាប់ ពេលបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង ។ ចំណែកជនដៃដល់ជាប្ដីនោះ ក្រោយពីសម្លាប់ប្រពន្ធរួច បានបីកូនអាយុ៦ឆ្នាំ ឡើងជិះម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្រ្តីរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញានោះទេ គ្រាន់តែដឹងថា មានអាយុប្រហែល៣០ឆ្នាំ មុខរបរលក់ដូរ និងជនជាតិវៀតណាម ស្នាក់នៅកន្លែងកើតហេតុជាមួយប្ដីជាជនដៃដល់ និងមានកូនប្រុសស្រី២នាក់ក្នុងបន្ទុកគ្រួសារ។

ចំណែកជនដៃដល់ជាប្ដីដែលស្គាល់មានឈ្មោះ អុក អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ កំពុងរត់គេចខ្លួន ដោយយកកូនអាយុ៦ឆ្នាំ ទៅជាមួយ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា

នៅវេលាកើតហេតុប្រហែលម៉ោង១០យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២ យប់មិញនេះ គេបានលឺសំឡេងស្ដ្រីជាប្រពន្ធ ស្រែកយំ និងហៅឲ្យគេជួយ។ ពេលនោះអ្នកជិតខាងនាំគ្នារត់ទៅមើល ឃើញស្ដ្រីរងគ្រោះដេកដួលឈាមពេញខ្លួន ហើយបាត់កូនប្រុសម្នាក់ ឃើញតែកូនស្រីនៅជាមួយជនរងគ្រោះ ទើបអ្នកជិតខាងបានសួរកូនតូចនោះ ទើបកូននោះនិយាយថា «ប៉ាវៃម៉ាក់»។ ភ្លាមនោះ អ្នកជិតខាងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ នៅក្បែរផ្ទះ លុះនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នេះ ស្រ្តីរងគ្រោះក៏បានស្លាប់ បាត់បង់ជីវិត។

ជុំវិញករណីឃាតកម្មប្ដីចាក់សម្លាប់ប្រពន្ធខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ អែល មេសា


Telegram