រាជធានីភ្នំពេញ ៖ កម្មករជនជាតិវៀតណាម រស់ជាមួយគ្នា ផឹកស៊ីជាមួយគ្នាសុខៗ ស្រាប់តែឈ្លោះគ្នា ទាញកាំ...បិ...តនិងកន្រៃ្ត ចា..ក់សម្លា...ប់គ្នា បណ្តាលឲ្យម្នា..ក់ស្លា ....ប់ភ្លាមៗ កាលពីវេលាម៉ោង១០យប់ ថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៣ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមសម្ដីអ្នកបកប្រែភាសាជនជាតិវៀតណាម ម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ កម្មករជនជាតិវៀតណាមចំនួន៥ ទៅ៦នាក់ បានផឹកស៊ីជុំគ្នានៅក្នុងផ្ទះ ភ្លាមនោះក៏មានកម្មករ២នាក់បានឈ្លោះទាស់ទែងគ្នា រហូតឈានដល់ថ្នាក់ខាងម្ខាងទាញកន្ត្រៃ ម្ខាងទាញកាំបិត វាយគ្នាទៅវិញទៅមក រហូតបណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកុសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការពិនិត្យសព ឃើញថា សពត្រូវបានចាក់នឹងកាំបិតចុងស្រួច ចាក់ទៅលើសៀតផ្កា មួយកន្ត្រៃ និងដើមស្មាមួយកន្ត្រៃ រហូតហូរឈាមសោះអស់ពីខ្លួន ហើយក្នុងករណីនេះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាកម្មករស្នាក់នៅក្នុងផ្ទះកំពុងតែសាងសង់នៅក្នុងបុរីមួយកន្លែងខាងលើនោះ យកទៅអធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបន្តតាមនីតិវិធី និងបាននាំកម្មករដែលនៅក្នុងផ្ទះទាំងអស់នោះ ៥ទៅ ៦ នាក់យកទៅសាកសួរនាំបន្ថែមផងដែរ ៕ Mrr Ka