ខេត្តបាត់ដំបង ៖ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១២និង៣០នាទី នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីជនសង្ស័យបានធ្វើសកម្មភាពលួច កាច់ពោត របស់ជនរងគ្រោះឈ្មោះ ម៉ូវ សុផាត ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឱ្យបាត់ពោត នៅក្នុងចំការអស់ប្រមាណ០២រ៉ៃដី។
នៅក្រោយពេលដែលដឹងថាបាត់ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុក , លោកអធិការនគរបាលស្រុក វរសេនីយ៍ទោ ហេង បារាំង បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វើការស្រាវជ្រាវ ដោយអនុត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ រួមជាមួយជនរងគ្រោះផង បានស្វែ ងងរកអ្នកលួចនេះរហូតដល់វេលាថ្ងៃដដែលបានរកឃើញ ម៉ូតូកងបីម៉ាកវេវពណ៌ខៀវចំនួន ០១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1E-9177 មានដឹកផ្លែពោតចំនួន២ កំណាត់ការ៉ុង(៤៤០ផ្លែ) នៅក្នុងដីចំការរបស់ជនរងគ្រោះ សមត្ថកិច្ចបានយកមករក្សាទុក នៅកន្លែងអធិការដ្ឋានជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ វេលោម៉ោង ១៣ និង ៣០ នាទី បានស្វែងរកម្ចាស់ម៉ូតូនេះឃើញនិងនាំខ្លួនមកធ្វើការសាកសួរនោះគឺឈ្មោះ ឡុង កុម្ភៈ ហៅខែ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ និងឈ្មោះ ជឿន ឌឿន ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរកម្មករ ទាំង២នាក់ មានទីលំនៅភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ។
ពេលធ្វើការសាកសួរពួកគាត់ឆ្លើយសារភាពថា ពិត ជាបានប្រើប្រាស់ម៉ូតូកង់បីនេះទៅលួចបេះផ្លែពោតគេនៅក្នុងចំការ ប៉ុន្តែពេលកំពុងបេះ បានមួយចំនួនហើយនោះ ម្ចាស់គេដឹង ក៏នាំគ្នារត់ចោលម៉ូតូតែម្តង។
ពេលនេះនគរបាលស្រុកបសនរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់មកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕