បុរសដែលបង្ហោះវីដេអូនិងរូបភាព ត្រីស៊ីសាច់មនុស្សនៅស្រុកសំឡូត ចេញមុខសុំទោសជាសាធារណៈ ការពិតត្រីក្រពតខាំសោះ
សន្តិសុខសង្គម
104

ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បុរសម្នាក់ដែលផ្តើមបង្ហោះរូបភាពវីដេអូរឿងត្រីស៊ី-សា-ច់មនុ-ស្សនៅស្រុកសំឡូត​ បានចេញឃ្លីបវីដេអូសុំទោសជាសាធារណៈ​គ្រប់យ៉ាង ចំពោះការផ្សព្វ​ផ្សាយព័ត៌មានមិនពិតនេះហើយ​ នៅឡើយតែអ្នកកំ​ពុងបន្តចែកចាយព័ត៌មាន មិនពិត​ផ្សេងទៀត​ ដែលសមត្ថកិច្ចត្រូវបន្តស្វែងរក​ ព្រោះនោះគឺជាព័ត៌មានបំពុលបរិយាកាសសង្គម។

ក្នុងនោះ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានបង្ហោះនូវសេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងសត្វក្រពតខាំបុរសម្នាក់ចុះក្នុងទឹកនៅស្រុកសំឡូត​ ខេត្តបាត់ដំបង ផងដែរ ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ ដំបង​មានកិត្តិយសសូម​គោ​រ​ពជម្រាបជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​និងអ្នកនិយ​មប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ នាប៉ុន្មា​នម៉ោងមុននេះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣​ មានអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយរូបភាពជាឃ្លីបវីដេអូ​ និងចែកផ្សាយបន្តដោយក្នុងរូបភាពនិងសម្លេងនិយាយ​ ថាមានសត្វត្រី-ស៊ី-សា-ច់-ម-នុស្សចូលមកដល់ស្ទឹងក្រញូង​ នៃស្រុកសំឡូត។

ឃើញរូបភាពនិងការផ្សព្វផ្សាយចែកចាយតៗគ្នាបែបនេះលោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានធ្វើការទំនាក់ទំនងទៅលោកអធិការនគរ​បាលស្រុកសំឡូត​ គឺលោកវរសេនី​យ៍​ទោ​ ម៉ែន​ រីម​ ដើម្បីបញ្ជាក់ពីបញ្ហានេះ។

នៅពេលនេះលោកអធិការនគរបាលស្រុកសំឡូត​ បានបញ្ជាក់ថាថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៣ វេលា​ម៉ោង ១៦​និង៣០នាទីនៅចំណុចដងស្ទឹងក្រញូងដែ​លស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្ត បាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះសួន ចំរើន អាយុ ៦៣ ទីនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំ​ឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈា-មហូរ​ ខណៈដែ​លគាត់ចុះទៅក្នុងទឹកស្ទឹងនោះ​ ជាមួយនេះតាមការ​ពិនិត្យរបស់គ្រូពេទ្យដែលព្យាបាលរបស​បានបង្ហាញថា​របួសនេះគឺត្រីក្រពតខាំ ដោយខាំចំសរសៃឈា-មទើបបណ្ដាលឱ្យមានឈា-មហូរច្រើន​ តែ​មកដល់ពេលនេះស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ​ ។

ដូច្នេះការផ្សព្វផ្សាយដែលថា​ បុរសខាងលើមានរបួសជើងដោយសារ(​ត្រីស៊ី-សា-ច់-ម-នុ-ស្សខាំ)នោះគឺជារឿងពុំពិតឡើយ​ ដែលសូមម្ចាស់គណនីធ្វើការកែតម្រូវឡើងវិញ​ និងសូមបងប្អូនកុំមានការភាន់ច្រឡំ។

សូមជម្រាបជូនថា​ នៅភូមិសាស្រ្ត​ ស្រុកសំឡូត​ នារដូវវស្សាក្នុងពេលដែលត្រីក្រពត​ ពងកូន​ នោះ​ តែងកើត​ មានករណីត្រីក្រពតខាំ​ ចំពោះអ្នក​ចុះទៅក្នុងទឹកនៃទីកន្លែងខ្លះដែល​មានសត្វនេះរស់នៅ​ ជាក់ស្តែងកាល​ពីថ្ងៃទី២១ខែមេសាឆ្នាំ២០២០​ កន្លងទៅ​ក៏ធ្លាប់កេីតមានករណីនេះដែរ​នៅភូមិសាស្រ្តស្រុកសំឡូតមាន រ​បួ-សដៃនិងជើ-ងផង។

ដូចបានជម្រាបជូនខាងលើ​សូមសា​ធារណជន​អ្នក​សារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម​ មេត្តាជ្រាបជាព័ត៌មាន​សូ​ម​អរគុណ៕


Telegram