ផ្ទុះហ្គាស ឆេះស្លាប់បុរសម្នាក់យ៉ាងរន្ធត់ សមត្ថកិច្ចជំនាញចុះធ្វើការពិនិត្យនិងធ្វើកោសល្យវ័យ
សន្តិសុខសង្គម
181

រាជធានីភ្នំពេញ៖​ បុរសម្នាក់ បានស្លាប់យ៉ាងរន្ធត់ ក្នុងហេតុការណ៍ផ្ទុះហ្គាស ឆាបឆេះ នៅចំណុចក្នុងបុរីហាយលែន ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ។ នេះបើយោងតាមរបាយការណ៍ របស់ប្រចាំបញ្ជា ១១៧ អគ្គស្នងការដ្ឋាននគរបាលជាតិ ។​

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះ មានឈ្មោះ GUAN PENGZHI ថ្ងៃខែកំណើត ៣០ ខែមិថុនា ឆ្នាំ១៩៨២ ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម គេឃើញ កម្លាំងជំនាញខាងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ព្រហ្ម យ៉ន នាយការិយាល័យ រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍ និងខណ្ឌសែនសុខ ដឹកនាំដោយលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានចុះមកដល់ទីតាំងកើតហេតុ ជាមួយនឹងរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ ការពារមិនឲ្យឆេះរាលដាលបន្ត និងបណ្តាលឲ្យឆេះខូចខាតសម្ភារៈមួយចំនួនផងដែរ ។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យក្រុង បានចុះមកធ្វើការពិនិត្យសពយ៉ាងយកចិត្តទុកដាក់បញ្ជាក់ថា ពិតជាស្លាប់ដោយការផ្ទុះហ្គាសពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ


Telegram