សមត្ថកិច្ចចា..ប់ខ្លួនបានក្រុមឧក្រិដ្ឋជន ដែលចូលមកភ្ជង់សមត្ថកិច្ចរំដោះអ្នកទោសគ្រឿងញៀនម្នាក់ នៅខេត្តសៀមរាប បានហើយ និងកំពុងតាមចាប់មេក្លោង
សន្តិសុខសង្គម
554

រាជធានីភ្នំពេញ ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ជុំវិញករណីក្រុមឧក្រិដ្ឋជន ចូលមកភ្ជង់សមត្ថកិច្ចរំដោះអ្នកទោសគ្រឿងញៀនម្នាក់ នៅខេត្តសៀមរាប កាលពីម្សិលមិញ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបានហើយ និងកំពុងបន្តដឹកនាំតាមចាប់ មេក្លោងម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ឲ្យខាងតែបាន ។

សូមបញ្ជាក់ថាខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បាំងមុខជិតឈឹង ចូលភ្ជង់សមត្ថកិច្ច រួចយកខ្សែរូតចងរឹតដៃសមត្ថកិច្ចថែមទៀត រំដោះអ្នកទោសជនជាតិចិនម្នាក់ គេចខ្លួនបាត់ស្រមោល កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ចំណុចគ្លីនិកធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជុំវិញករណីនេះ លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ពិតជាមានករណីរំដោះអ្នកទោស ពិតមែន តែក្នុងករណីនេះ ជនល្មើសរំដោះអ្នកទោស តែម្នាក់ប៉ុណ្ណោះ ដោយមិនបានចាប់ខ្លួន មន្ត្រីពន្ធនាគារទាំង៤នាក់ ទៅជាមួយនោះទេ ហើយពេលនេះសមត្ថកិច្ចកំពុងតាមចាប់ក្រុមឧក្រិដ្ឋជនទាំងនេះ​។

ហេតុការណ៍រំដោះអ្នកទោសនេះ កើតឡើង នៅពេលដែល មន្ដ្រីពន្ធនាគារ៤នាក់ បញ្ជូនអ្នកទោសជនជាតិចិនម្នាក់ ទៅពេទ្យធ្មេញខាងលើ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានខ្មាន់កាំភ្លើង ចំនួន៥នាក់ បិទមុខជិតឈឹង ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង ចូលមកភ្ជង់សមត្ថកិច្ច រួចយកខ្សែរូតចងរឹតដៃសមត្ថកិច្ចថែមទៀត រំដោះអ្នកទោសជនជាតិចិនខាងលើ ជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខ ភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។

ក្រោយរំដោះអ្នកទោសគ្រឿងញៀនរួចហើយនោះ សមត្ថកិច្ចបានរកឃើញរថយន្តខាងលើ បើកមកផ្លុងចោល ក្នុងដីឡូត៍មួយកន្លែង និងរកឃើញវត្ថុតាងក្នុងរថយន្តនោះ មានទាំងកាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារៈមួយចំនួនទៀត ៕


Telegram