បាត់បងប្រុស តេទូរសព្ទមិនចូលសោះ មកមើលដល់ផ្ទះ ឃើញឡាននិងទ្វារចាក់សោរ ហៅជាងមកគាស់ទ្វារចូលមើល បែរជាឃើញស្លា....ប់ក្នុងបន្ទប់ទឹក ...
សន្តិសុខសង្គម
128

រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ ត្រូវបានសាច់ញាតិ ប្រទះឃើញដេកស្លាប់ក្នុងហើមស្អុយទៅហើយ ក្រោយទាក់ទងតាមទូរសព្ទមិនបានទាល់តែសោះ លុះមកមើលដល់ផ្ទះ ឃើញឡាន និងទ្វារចាក់សោរ ហៅជាងមកគាស់សោរចូលមើល ទើបដឹងថា ស្លាប់មិនដឹងតាំងពីពេលណា ក៏ប្រញាប់របាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកធ្វើការពិនិត្យ ។

ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ៨យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ២A ផ្លូវលេខR១៣ បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ព្រំ សូគណ្ណាឬទ្ធិ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅផ្ទះកើតហេតុខាងលើ។

យោងតាមការបំភ្លឺពីឈ្មោះ ព្រំ សូគណ្ណា ភេទប្រុស អាយុ៦៥ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា បងប្រុសរបស់គាត់ គ្មានប្រពន្ធកូនទេ រស់នៅតែម្នាក់ឯង និងមានជម្ងឺលើសឈាម ទឹកនោមផ្អែមប្រចាំកាយ, លុះនៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បងស្រីរបស់គាត់បានទំនាក់ទំនងឲ្យគាត់ទៅមើលបងប្រុសផង ព្រោះទំនាក់ទំនងទូរស័ព្ទមិនបាន គាត់បានចេញពីផ្ទះទៅមើល ឃើញទ្វាររបងចាក់សោរពីក្នុង ហើយរថយន្តបងប្រុសរបស់គាត់នៅក្នុងផ្ទះ ទើបហៅជាងសោរមកគាស់សោរផ្ទះបើកចូលទៅក្នុង ឡើងទៅបន្ទប់ដេករបស់បងគាត់ ស្រាប់តែឃើញស្លាប់នៅក្នុងបន្ទប់ទឹក មានសភាពហើមស្អុយរលួយបាត់ទៅហើយ ។

យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានឲ្យដឹងថា សភាពសព ស្លាប់អាក្រាតកាយ ពងបែក របកស្បែក បែកក្រឡាខ្ជឹង ចេញទឹករងៃ នៅលើខ្លួនសាកសពមិនមានស្លាកស្នាមអ្វីទេ សន្និដ្ឋានបានថា ស្លាប់ដោយគាំងបេះដូង អាចបណ្តាលមកពីជម្ងឺលើសឈាម និងទឹកនោមផ្អែម។

ពេលនេះ សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ មេសា


Telegram