អស់អុកស៊ីសែន ដា..ច់ខ្យ...ល់ល...ង់ទឹកស្លា...ប់បុរសម្នាក់ ពេលចុះបិទទូកក្នុងសមុទ្រ
សន្តិសុខសង្គម
83

ខេត្តកោះកុង៖ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងករណី អស់អុកស៊ីសែន ដាច់ខ្យល់លង់ទឹកស្លាប់ ពេលចុះបិទទូកក្នុងសមុទ្រ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។

ក្រោយពីទទួលព័ត៌មានរួច នៅវេលាម៉ោង ០១និង៤៥នាទី កម្លាំងអធិការដ្ឋាន បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌបច្ចេកទេស និងគ្រូពេទ្យខេត្ត ដឹកនាំដោយលោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព ឈ្មោះ គ្រុយ ប៊ុនឃឿន (ហៅតាក់) ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កម្មករយាមទូក ជនជាតិថៃឥសាន មានទីលំនៅស្នាក់នៅលើទូក ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ គឺបណ្តាលមកពី ជនរងគ្រោះបានពាក់ទុយោខ្យល់អុកស៊ីសែន ចុះទៅបិទទូកដែលលិចនៅក្នុងទឹកបណ្ដាលឲ្យអស់អុកស៊ីសែន ដាច់ខ្យល់លង់ទឹកស្លាប់តែម្ដង ផ្នែកជំនាញនិងគ្រូពេទ្យពិនិត្យសាកសព សន្និដ្ឋានថាពិតជាលង់ទឹកស្លាប់ប្រាកដមែន។

ក្រោយពីពិនិត្យសាកសរួច ផ្នែកជំនាញបានប្រគល់សពឱ្យទៅឈ្មោះ ឌុក ស្រ៊ អាជ្ញាធរក្រុមប្រឹក្សាឃុំបាក់ខ្លង យកទៅធ្វើបុណ្យតាមប្រពៃណី៕


Telegram