ករណី ចូលពេទ្យ«ប៊ីធនកម្ពុជា»​ បាន៤ម៉ោង ព្យួរសារ៉ូមអស់២ប្លោក បែរជាស្លាប់! ពេលនេះ ក្រសួងសុខាភិបាល ប្រកាសបិទ និងចាត់វិធានការចំពោះម្ចាស់ មន្ទីរពេទ្យ នេះ!
សន្តិសុខសង្គម
115

រាជធានីភ្នំពេញ៖ កាលវេលាម៉ោង២ រសៀលថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២៣ មានករណី បុរសម្នាក់ បាននាំនារីជាមិត្តស្រីរបស់ខ្លួន មកមន្ទីរពេទ្យ ប៊ីធនកម្ពុជា តាមផ្លូវព្រះមុនីវង្ស ស្ថិតនៅភូមិ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានអាការៈឈឺពោះ សង្ស័យមានបញ្ហាក្រពះ លុះពេទ្យចាក់ថ្នាំ និងព្យួរសារ៉ូម២ប្លោក បែរជាស្លាប់បាត់បង់ជីវិតទៅវិញ ក្រោយចូលពេទ្យបាន ៤ម៉ោងប៉ុណ្ណោះ ទើបគ្រួសារជនរងគ្រោះ មិនសុខចិត្ត ប្តឹងសមត្ថកិច្ចជំនាញ ចុះមកធ្វើការពិនិត្យ ។

ក្រោយមានករណីនេះកើតឡើង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសម្រេច ចេញនូវសេចក្តីសម្រេចចំនួន ២ ៖

ទី១ . សេចក្តីសម្រេច ស្តីពីការ បិទ និងដកហូតសេចក្តីសម្រេចឲ្យបើកមន្ទីរពេទ្យ ប៊ីធនកម្ពុជា

ទី២ .សេចក្តីប្រកាសព័ត៌មាន ស្តីពីការ បិទ​និងចាត់វិធានការចំពោះ ម្ចាស់មន្ទីរពេទ្យ ប៊ីធនកម្ពុជា ដូចខាងក្រោម ៖


Telegram