រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់លោកអើយ យុវជនប្រុសស្រី៣នាក់ ជិះម៉ូតូឌុបគ្នា ត្រូវបានរថយន្តមិនចាំម៉ាក បុករួចកិនខ្ទេចក្បាល ធ្លាយខួរយ៉ាងរន្ធត់ទាំង៣នាក់ ។ចំណែករថយន្តបង្កនោះវិញ បានបន្តល្បឿន ជិះរត់គេចខ្លួនបាត់ស្រមោល នៅសល់តែសព ស្លាប់រណូលរណែក រន្ធត់បំផុត ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១យប់ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្តុប២៤ម៉ោង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ឈ្មោះ សំណាង អាយុ១៩ឆ្នាំ បានជិះម៉ូតូស្កុបពីមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1KG-7491 ជិះឌុបនារីរូបស្រស់២នាក់ទៀត ម្នាក់ឈ្មោះ អាភា អាយុ២០ឆ្នាំ ស្នាក់នៅម្តុំឈូកវ៉ា២ ម្នាក់ទៀតឈ្មោះ អាម៉ី អាយុ១៩ឆ្នាំ ស្នាក់នៅឈូកវ៉ា២ដូចគ្នា ជិះតាមបណ្តោយផ្លូវហាន់ណូយ លុះដល់ចំណុចស្តុប២៤ម៉ោង ស្រាប់តែមានរថយន្តមិនចាំម៉ាក បានមកបុក និងកិនជនរងគ្រោះទាំង៣នាក់ កិនខ្ទេចក្បាល ធ្លាយខួរយ៉ាងរន្ធត់ទាំង៣នាក់ ។ចំណែករថយន្តបង្កនោះវិញ បានបន្តល្បឿន ជិះរត់គេចខ្លួនបាត់ស្រមោល នៅសល់តែសព ស្លាប់រណូលរណែក រន្ធត់បំផុត ។
ពេលនេះសពរបស់ជនរងគ្រោះ ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្ត និងធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងយកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបើកការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព រករថយន្តបង្កពាក់ព័ន្ធ មកដោះស្រាយតាមផ្លូវច្បាប់ ៕ Mrr Ka