ខេត្តកណ្តាល ៖ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានបង្ហោះឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ ស្រុកកៀនស្វាយបានបញ្ជូន ជនសង្ស័យចំនួន០២នាក់ និងសំណុំរឿងពាក់ព័ន្ធករណី អំពើលួច(ទូរស័ព្ទដៃ នាឡិកាដៃ និងខ្សែជើងប្លាទីន) កើតហេតុនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីទៀបភ្លឺស្ថិតក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល ទៅកាន់ការិយាល័ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ក្រោយធ្វើសកម្មភាព លួចទូរស័ព្ទដៃ នាឡិកាដៃ និងខ្សែជើងប្លាទីន ពីបុរសម្នាក់ ជាមន្ត្រីរាជការ បានសម្រេច ហើយព្យាយាមរត់គេចខ្លួន ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ខុង ឆាំរ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យមានគ្នា២នាក់ រួមមាន ៖
១/ឈ្មោះ គាំ ដា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនកៀនស្វាយ ខេត្តកណ្តាល
២/ឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុសទូរសព្ទ័ ស្នាក់នៅបន្ទបជួលស្ថិតនៅភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះ សម្ភារៈបាត់បង់រួមមាន៖
១/ ទូរស័ព្ទដៃចំនួន០៤គ្រឿង
(ម៉ាកiphoe11 ពណ៍ស្វាយ ប្រើលេខ069 353652,
-ម៉ាក iPhone7 ពណ៍ខ្មៅ ប្រើលេខ068 975672,
-ម៉ាក oppo.s7 ពណ៍ក្រម៉ៅ ប្រើលេខ012 767503,
-ម៉ាកVon plus11 ពណ៍បៃតង ប្រើលេខ(012.010)474723
២/ នាឡិកាដៃពណ៍ស ម៉ាកCTzen ០១គ្រឿង ។
៣/ ប្រាក់ខ្មែរចំនួន១០ម៉ឺនរៀល ។
៤/ ខ្សែជើងលោហធាតុ ចំនួន០២ខ្សែរ ។
ចំណែកវត្ថុតាងចាប់យករួមមាន ៖ ទូរស័ព្ទដៃចំនួន០៤គ្រឿង (ម៉ាកiphoe11 ពណ៌ស្វាយ ប្រើលេខ069 353652,-ម៉ាក iPhone7 ពណ៍ខ្មៅ ប្រើលេខ068 975672,-ម៉ាក oppo.s7 ពណ៍ក្រម៉ៅ ប្រើលេខ012 767503,-ម៉ាកVon plus11 ពណ៍បៃតង ប្រើលេខ(012.010)474723 , នាឡិកាដៃពណ៍ស ម៉ាកCTzen ០១គ្រឿង និងខ្សែជើងលោហធាតុ ចំនួន០២ខ្សែរ ។
សូមបញ្ជាក់ថា នៅថ្ងៃ១៣ ខែតុលាឆ្នាំ២០២៣ វេលាម៉ោង១១ មុនពេលកើតហេតុជនរងគ្រោះរួមនិងបងប្អូនសាច់ញាតិជាច្រើននាក់ផ្សេងទៀត បានមកលេងផ្ទះជីដូនឈ្មោះជឿន គុន អាយុ៨៤ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង៤ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល
រួចក៏នាំគ្នាផឹកស្រាប៊ៀរអាំងឈ័រ លុះដល់វេលាម៉ោង១ឈានចូលថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៣ ក្រោយពីហូបចុករួចជនរងគ្រោះនិងបងប្អូនសាច់ញាតិច្រើននាក់ បាននាំគ្នាសម្រាកដេកលង់លក់នៅខាងក្រោមផ្ទះ ដល់ម៉ោង៤ទាបភ្លឺ ជនរងគ្រោះបានក្រោកពីដេកស្រាប់តែឃើញស្រមោលមនុស្សរត់ចេញពីកន្លែងកើតហេតុ(ក្រោមផ្ទះជីដូនជនរងគ្រោះ)
បាត់ទៅ ។ ពេលនោះជនរងគ្រោះមានការសង្ស័យថាបានបាត់បង់សម្ភារៈទ្រព្យសម្បត្តិដូចបានរៀបរាប់ដូចខាងលើ។ លុះព្រឹកឡើង
ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ កម្លាំងប៉ុស្ដិ៍ក៏បានសហការជាមួយ កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយ ក្រោយទទូលបានបណ្ដឹងកម្លាំងនគរបាលយុត្តិធម៌ស្រុក បានចុះដល់ចំណុចកើតហេតុ ពិនិត្យ ប្រមូលព័ត៌មាននឹងបើកការស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញា ដើម្បីយកមកកសាងសំណុំរឿងតាមនីតិវិធី ។
លុះដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៣ វេលាម៉ោង ១៥និង៣០នាទី កម្លាំងកំណត់មុខសញ្ញាបានគឺជនសង្ស័យឈ្មោះ គាំ ដា បានឃាត់ខ្លួនមកសាកសួរបន្តនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ គាំ ដា បានសារភាពថា:ខ្លួនពិតជាបានធ្វើសកម្មភាព ផ្លោះរបងចូលលួច ទូរសព្ទ័ដៃ នាឡិការ នឹងខ្សែជើងប្លាទីន របស់ជនរងគ្រោះមែន ហើយពេលធ្វើសកម្មភាពរួចក៏ផ្លោះរបងចេញមកវិញដើរទៅផ្ទះរបស់ខ្លួន។ លុះរហូតដល់ថ្ងៃ ១៤ ខែតុលា ឆ្នាំ២០២៣ ម៉ោង១៨:១៥នាទី ខ្លួនបានទុកខ្សែជើងប្លាទីន២ខ្សែរនៅផ្ទះ រួចបានជិះម៉ូតូ យកទូរសព្ទ័ចំនួន ០៤ គ្រឿង នឹងនាឡិការចំនួន០១គ្រឿង ទៅជួបមិត្តភក្រ័ ឈ្មោះ ចាន់ តុលា(វិន) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពេលទៅដល់ភ្នំពេញ ខ្លួនបានយកទូរសព្ទ័មួយគ្រឿងទៅឲ្យឈ្មោះ ចាន់ តុលា យកទៅលក់បានលុយ ១៣០ដុល្លា រីឯទូរសព្ទ័នៅសល់០៣គ្រឿង នឹងនាឡិកាដៃ០១គ្រឿង ខ្លូនបានទុកនៅឈ្មោះ ចាន់ តុលា រក្សារទុកសិន ហើយខ្លួនក៏ត្រលប់មកផ្ទះនៅស្រុកកៀនស្វាយវិញ ។
ក្រោយពីបានចម្លើយសារភាពរបស់ឈ្មោះ គាំ ដា រួច កម្លាំងបានសុំគោលការលោកអធិការ បន្តនីតិវិធីទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងខណ្ឌពោធ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ តុលា នឹងវត្ថុតាងមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ អែល វិចិត្រ