ជនសង្ស័យម្នាក់ ក្លែងឯកសារសារធារណ: និងប្រើប្រាស់ផ្លាកលេខសម្គាល់យានយន្តក្លែងក្លាយ (លួចផ្លាកលេខ) ត្រូវសមត្ថកិច្ចឃាត់ខ្លួន
សន្តិសុខសង្គម
152

រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសារធារណ: និងប្រើប្រាស់ផ្លាកលេខសម្គាល់យានយន្តក្លែងក្លាយ (លួចផ្លាកលេខ) ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ឃាត់ខ្លួន ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសារធារណ: និងប្រើប្រាស់ផ្លាកលេខសម្គាល់យានយន្តក្លែងក្លាយ (លួចផ្លាកលេខ) ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ៣១A ​ ផ្លូវ៣៧៦ ​សង្កាត់បឹងកេងកងទី៣ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ក រាជ្យ ភេទ ប្រុស ខ្មែរ​ ស្នាក់នៅផ្ទះលេខ ៣២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មុខរបរ​ មិនពិតប្រាកដ​ (មានសារធាតុ​ញៀន)​។

ក្នុងនោះវត្ថុតាងចាប់ដកហូត៖ រថយន្ត ០១គ្រឿង, អត្តសញ្ញាណប័ណ្ណ ០២ សន្លឹក (អត្ត.ក្លែងក្លាយ), កាតគ្រីរថយន្ត ០១ សន្លឹក ឈ្មោះ លៀប ដួងចរណៃ (ក្លែងក្លាយ), គល់មីញ៉ែត ០១ សន្លឹក, ពន្ធផ្លូវ ០១ សន្លឹក, ឆៀក ០១ សន្លឹក, លិខិតទិញលក់ ០១សន្លឹក។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធី៕


Telegram