អនុប្រធានការិយាល័យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មម្នាក់ ត្រូវរថយន្តស៊េរីទំនើប Jeep បុ...កផ្លោ...ងបោកនឹងបង្គោលភ្លើងស្លា....ប់យ៉ាងរ...ន្ធ.....ត់
សន្តិសុខសង្គម
220

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដស៊េរីទំនើប ​Jeep ក្នុងល្បឿនលឿន បានបុកគ្នាជាមួយម៉ូតូហុងដាឃ្លីក ពេញ​ទំហឹង ​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន ​ផ្លោងមនុស្សទៅបុកនឹងបង្គោល​ភ្លើង​ ស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុត ទុកឲ្យសាច់ញាតិទ្រហ៊ោយំបោកខ្លួនមិនអាចទទួលបាន ។

ហេតុការណ៍​នេះបាន​កើតឡើងនាវេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ នៅតាម​បណ្ដោយ​ផ្លូវ​៥៦៦​ កែង​ផ្លូវ​៣១៧ សង្កាត់​បឹង​កក់​ទី២ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។

តាមប្រព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដ​ស៊េរីទំនើបម៉ាក Jeep ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CB-9963 បើកតាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ផ្លូវបំបែកជាបួន ក៏បើក​បុក​ម៉ូតូហុងដាឃ្លីក ពាក់​ស្លាក​លេខ​ 1DF-5396 ពេញ​ទំហឹង​ ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន ​បណ្ដាលឲ្យ​ម្ចាស់ម៉ូតូ ខ្ទាតផ្លោង​បោក​ក្បាលជាមួយ​បង្គោល​ភ្លើង​​ស្លាប់​ភ្លាមៗ​ ​។ រីឯម្ចាស់រថយន្ដ​សេរីទំនើបនោះវិញ ក្រោយឃើញគេស្លាប់ ក៏ប្រញាប់បើកទ្វាររថយន្ដរត់​គេច​ខ្លួន​បាត់​ពីកន្លែងកើតហេតុ ។

សាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានរថយន្ត Jeep បុកស្លាប់នេះមានឈ្មោះ សៀក គីមហុង ធ្វើការនៅអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដោយមានមុខតំណែងជាអនុប្រធានការិយាល័យ ស្នាក់នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ក្រោយ​កើត​ហេតុ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​ និង​ម៉ូតូទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​តាមច្បាប់។ រីឯសព​ជនរងគ្រោះ​ប្រគល់​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ៕ Mrr Ka


Telegram