រាជធានីភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនបាន នៅចំណុចមុខផ្ទះលេខ៧០ ផ្លូវ១១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់នេះរួមមាន ៖
១-ឈ្មោះ ស្រេង វណ្ណារ៉ា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១០១z ផ្លូវសន្ធារស់ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរ ជាងភ្លើង (មានសារធាតុញៀន) ។
២-ឈ្មោះ យូ បញ្ញា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។
ក្នុងនោះវត្ថុតាងចាប់យករួមមាន៖ ម៉ូតូម៉ាកSUZUKI NEX ពណ៌ស-ខៀង ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាក់លេខ ព្រៃវែង 1O-8830 របស់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី៕