(ព័ត៌មានបឋម) ពុទ្ធោ ! សិ...ស្សសាលាប្រុសស្រី ៦នាក់ល..ង់ទឹ...ក ស្លា...ប់៣នាក់ហើយ ២នាក់ទៀតជួយសង្គ្រោះបាន ខណៈម្នាក់ទៀតបា...ត់ខ្លួ...ន កំពុងបន្តរក
សន្តិសុខសង្គម
575

ខេត្តបាត់ដំបង ៖ តាមប្រភពព័ត៌មានបឋម បានឲ្យដឹងថា មានហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើង ដោយ សិស្សសាលាប្រុសស្រី ៦នាក់ រៀននៅវិទ្យាល័យត្រែង នាំគ្នាមកលេងទឹកស្ទឹងនៅចំណុចខាងក្រោមពហុបំណង ហៅ សេកសក ខេត្តបាត់ដំបង ស្រាប់តែលង់ទឹកទាំងអស់គ្នា ។​

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ព័ត៌មានបឋមដែលទទួលបានពីទីតាំងកើតហេតុ ក្នុងករណីនេះ ក្មេង៥នាក់ត្រូវបានរកឃើញ តែអកុសល ៣នាក់បានស្លាប់ ២នាក់ទៀតមានជីវិតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយឡែកម្នាក់ទៀតកំពុងបាត់ខ្លួន ខណៈក្រុមគ្រួសារ និងសាច់ញាតិ ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរ កំពុងជួយសង្គ្រោះរាវរកបន្ត ។

ព័ត៌មានលម្អិតយ៉ាងណានោះ នឹងផ្សាយជូនបន្តទៀត ៕ មេសា


Telegram