ការបញ្ចេញបទចម្រៀង Album របស់ La Cima Cartel ពិតជាធ្វើឱ្យអ្នកគាំទ្រ និងមហាជនជាច្រើនទន្ទឹងរង់ចាំខ្លាំង ដោយសារតែសមាជិកផ្សេងៗ សុទ្ធតែបញ្ចេញចម្រៀងទោលរបស់ខ្លួនអស់ទៅហើយ។
គ្រប់គ្នាធ្លាប់បានឃើញថ្វីដៃសម្ដែងដ៏ប៉ិនប្រសប់របស់Lacima រួចទៅហើយ តាមរយៈបទជាច្រើន ប៉ុន្ដែគ្រប់គ្នាមិនទាន់បានស្ដាប់នូវចម្រៀង Type ថ្មីនេះទេ ។
យោងតាមផលិតកម្ម sev rithy ជាCEO របស់ La Cima Cartel បានប្រាប់អោយដឹងថាពេលនៅនៅលើឆាក គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ អាល់ប៊ុម ឈ្មោះថា La Cima Cartel “ARCHIVE” ។
CEO របស់ La Cima Cartel បន្ដថា “ARCHIVE” ចេញជាផ្លូវការ ដើម្បីជាកាដូរជូនហ្វេនៗ ក៏ដូចជា បានចូលរួមស្ដាប់សប្បាយទាំងអស់គ្នា នៅថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2023 នេះ និងចេញ full album តែម្ដង ហើយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ ១០ថ្ងៃជាងមុន lacima ក៏បាន ផុស music video ដែលជាបទ លោក មុត ភារិន និង meezy ហើយ លោក មុត ភារិន ឆ្នាំមុន លោកក៏បានធ្វើឱ្យមានការគាំទ្របទ មនុស្សស្រីកម្រ របស់លោក ដែលហ្វីតជាមួយលោក tomie ផងដែរ។ អ្វីដែលពិសេសនោះ គឺalbum ចូលឆ្នាំ នៅឆ្នាំមុន lacima គឺមានសន្ទុះគាំទ្រមែនទែននូវបទនីមួយៗពិរោះគ្រប់បទតែម្ដង។
យោងទៅតាមហ្វេនជាច្រើនដែលបានចូលរួមនៅ concert សម្ភោធalbumរបស់lacima នៅថ្ងៃទី១៥ ខាងលើ បានលើកឡើងថា បទទាំងអស់គឺសុទ្ធតែមានគំនិតច្នៃប្រឌិតមិនធម្មតានៃសិល្បៈផ្នែករ៉េប និងផ្នែកច្រៀងរបស់កម្ពុជាមួយដែរ។ ហើយនៅថ្ងៃនោះ អ្នកគាំទ្រនីមួយៗបានសើចសប្បាយនិងរាំមានស្នាមញញឹមនៃការគាំទ្រទៅលើក្រុមlacima មានលោកtomie លោក meezy លោកអិលេជី លោកហស្យា លោកលីន លោក ឡាក់គីនិង លោក មុភារិន ។
លើសពីនេះទៀត ការបញ្ជាទិញសម្រាប់អាល់ប៊ុមទោលរបស់ lacima មិនត្រឹមតែជាអ្នកគាំទ្រមកពីប្រទេសក្នុងស្រុកខ្មែរយើងទេ ថែមទាំងមកពីអាមេរិកខាងជើង អឺរ៉ុប ចិន ជប៉ុន និងអាស៊ីអាគ្នេយ៍ផងដែរ។ លទ្ធផលនេះ បង្ហាញថាឥទ្ធិពលរបស់ lacima ក្នុងវិស័យចម្រៀងខេប៉ុបពិតជាខ្លាំងក្លាមិនធម្មតាឡើយ ។
សូមរង់ចាំទស្សនានិងស្ដាប់ចម្រៀងរបស់អាប៊ុម lacima នៅថ្ងៃទី 20 ខែធ្នូឆ្នាំ 2023 នេះទាំងអស់គ្នា ៕