រាជធានីភ្នំពេញ ៖ បុរសម្នាក់ ខំដឹកម៉ូយបរទេសម្នាក់ នឹកគិតថាបានលុយច្រើនហើយ ផ្ទុយទៅវិញ ត្រូវបានបុរសបរទេសនោះ វាយបែកមាត់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចម្ដុំផ្សារព្រៃទា ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីលោកពូម្នាក់ ដែលជាអ្នកបើកកង់បី នៅម្ដុំផ្សារព្រៃទា បានអោយដឹងថា មុនពេលកើតហេតុ គាត់បានដឹកជនបរទេសម្នាក់ ដែលជាជនជាតិចិន ពីម្តុំក្រោយផ្សារព្រៃទា មករកកន្លែងនារីៗ មកដល់ស្ដុបផ្សារព្រៃទា ក៏ចុះពីលើកង់បីអស់ជាច្រើនម៉ោង គាត់សុំឈប់ដឹក ហើយទារលុយថ្លៃជិះកង់បី១០០០០រៀល ជនបរទេសខាងលើ ដែលជាជនជាតិចិននោះ មិនព្រមឲ្យ រហូតឈ្លោះប្រកែកគ្នាឈានដល់ថ្នាក់ប្រើអំពើហិង្សា វាយពូកង់បីបណ្ដាលឲ្យបែកមាត់ រងរបួស ត្រូវបានប្រជាពលរដ្ឋឃើញស្ទុះទៅជួយ និងបានទាក់ទងទៅកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចកងរាជអាវុធហត្តខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនខាងលើ យកទៅកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើតាមនីតិវិធី និងអញ្ជើញលោកពូកង់បីទៅដាក់ពាក្យបណ្ដឹងតាមការស្នើសុំរបស់គាត់ ៕ Mrr Ka