ទំនិញពុំមានអនុលោមត្រូវបានបន្តដកហូតពីទីផ្សារ
មន្ត្រី ក.ប.ប. ប្រចាំខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានបន្តចុះអនុវត្តភារកិច្ចត្រួតពិនិត្យទីផ្សារ ដោយបានយកចិត្តទុកដាក់ពិនិត្យមើលលើអនុលោមភាពនៃទំនិញគ្រប់ប្រភេទដែលកំពុងចរាចរលក់ ដើម្បីការពារអ្នកប្រើប្រាស់ ស្របតាមបញ្ញត្តិជាធរមាន។
ក្នុងបេសសកម្មនេះ មន្ត្រីយើងបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១៥.០៥គីឡូក្រាម និងភេសជ្ជៈពុំមានប្រភពច្បាស់លាស់ចំនួន ៧៥គីឡូក្រាម ដោយបានដកហូតទំនិញទាំងនោះមករក្សាទុកនៅទីស្នាក់ការសាខាដើម្បីបន្តនីតិវិធី។ ក្នុងនោះផងដែរ មន្ត្រីយើងក៏បាននៅតែបន្តអប់រំផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្តិដែលអគ្គនាយកដ្ឋាន ក.ប.ប. កំពុងទទួលបន្ទុកអនុវត្ត ដល់អាជីវករថែមទៀតផង៕