ឡានដឹកដីធុនធំ ជាន់លើសល្បឿន១០០ទៀត បុករថយន្តFord ផ្លោ..ងធ្លា...ក់ផ្លូវគា...បស្លា...ប់អ្នកបើកបរយ៉ាងរន្ធត់ ក្រុមសង្គ្រោះ​៧១១ចុះទៅកាត់ដែកទាញយកស....ពចេញ ...
សន្តិសុខសង្គម
352

រាជធានីភ្នំពេញ​៖ ពិតជារន្ធត់ណាស់លោកអើយ បុរសម្នាក់ បានគាបស្លាប់ជាប់នៅក្នុងរថយន្តម៉ាក FORD RANGERយ៉ាងរន្ធត់ ខណៈរថយន្តវិញខ្ទេចម៉ត់ក្បាលខាងមុខ គាបជាប់ជាមួយនឹងរថយន្តបែនដឹកដីធុនធំ បើកបរលឿន និងមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន មកបុករថយន្ត FORD អូសធ្លាក់ចេញពីលើផ្លូវ៦០ម៉ែត្រ ភ្លាមៗត្រូវបានលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ​ មេបញ្ជាការរងកងពល​តូចលេខ៧​០ ទទួលបន្ទុក​ក្រុមសង្គ្រោះ​៧១១​ បានបញ្ចេញរថយន្តកាត់ដែកប្រើថាមពលខ្យល់,​ រថយន្តបំពាក់ភ្លើងហ្វា, និងរថយន្តសង្គ្រោះបន្ទាន់ ចេញពីបន្ទាយកងពលតូចលេខ៧០ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្ពោះទៅកន្លែងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ យកសពជនរងគ្រោះចេញពីក្នុងកាប៊ីន ដោយប្រើប្រាស់សម្ភារៈបច្ចេកទេសប្រើថាមពលខ្យល់ ធ្វើការកាត់ទាញហែកដែករថយន្តដែលរួញចូលគ្នានោះចេញ ទើបអាច​ទាញយកសពបុរសរងគ្រោះចេញមកក្រៅ រួច​ធ្វើការ​រៀបចំ​សពអោយបានត្រឹមត្រូវ​ ប្រគល់ឲ្យសមត្ថកិច្ចជំនាញ​ ធ្វើកំណត់ហេតុ​រួចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារ​ យកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ កើតឡើងខណៈរថយន្តម៉ាក FORD RANGER ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-7858 បើកបរដោយឈ្មោះ ស្រឺ វណ្ណះ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ លក់ដូរ មានទៅលំនៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវ៦០ម៉ែត្រ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តម៉ាក DONGFENG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-0984 បើកបរលឿន និងមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន មកបុករថយន្ត FORD RANGER ពេញមួយទំហឹង បណ្ដាលអោយគៀបជាប់អ្នកបើកបររថយន្ត FORD RANGER ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ តែម្តងរួចប្រញាប់បើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ


Telegram