ខេត្តមណ្ឌលគិរី ៖ មនុស្ស២នាក់បានស្លាប់ និង៣នាក់ទៀតរងរបួស ខណៈរថយន្តម៉ាកហ៊ីយ៉ានដាយមួយគ្រឿងបានបើកចុះចំណោតហើយបែកកង់ក្រោយបណ្តាលអោយក្រឡាប់លើទ្រូងផ្លូវជាតិលេខ៧៦A ចន្លោះពីគីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតនៅភូមិពូលូសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាវេលាម៉ោង០៨និង២០នាទី ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
តាមរបាយការណ៍បានឲ្យដឹងថា រថយន្តរងគ្រោះដឹកដើមដំឡូងមី បានបើកចេញចេញពីខេត្តស្វាយរៀង ឆ្ពោះមកភូមិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លុះបើកមកដល់ចំណុចកើតហេតុក៏ជួបឧបទ្ទវហេតុបែបនេះទៅ។
របាយការណ៍បានឲ្យដឹងថា អ្នកបើកបររថយន្ត ១-ឈ្មោះ នន់ ឈៀន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ រស់នៅភូមិមុនីប្រឹក្សា ឃុំត្រល់ ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសស្រាល បើកបររថយន្តម៉ាកហ៊ីយ៉ានដាយប្រាំតោនពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ 3F.0095។
២-អ្នករួមដំណើរមានឈ្មោះ យ៉េន ខេន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិករ រស់នៅភូមិជាមួយគ្នាខាងលើ (ស្លាប់)នៅនិង កន្លែងកើតហេតុ។
៣ - អ្នករួមដំណើរឈ្មោះ ញ៉ ហាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរមាសហែក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង (ស្លាប់)នៅនឹងកន្លែងកើតហេតុ។
៤-អ្នករួមដំណើរឈ្មោះ សែម រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក (រងរបួសស្រាល ) រស់នៅភូមិមន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
៥-អ្នករួមដំណើរឈ្មោះ តុង ពេជ្រ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូរបែត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងរបួសស្រាល។
បច្ចុប្បន្ន សពជនរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយកមករក្សារទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី៕