ខេត្តកណ្តាល៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា ក្រុមការងារព័ត៌មាន ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Ratheany Ham បានបង្ហោះមានខ្លឹមសារថា «ខ្ញុំបានដាក់ពាក្យប...ណ្តឹង រួចរាល់ហើយ ខ្ញុំចាំមើលនី..តិវិ..ធីរបស់មន្ត្រីស្រុកអង្គស្នួល ខេត្តកណ្តាល ហើយវាមិនមែនលើកទីមួយ ច្រើនលើកច្រើនសារ ចូលកុកចេញៗ យកគុ...កធ្វើផ្ទះ ចេញមកលើកនេះលើសដើម រាល់ថ្ងៃរស់នៅទាំងភ័..យខ្លា...ច ពុកម៉ែខ្ញុំចាស់ៗនៅផ្ទះជាមួយក្មេង វាបង្ករភាពច..លាច...លពេញភូមិរាល់ថ្ងៃ ប៉ុន...ប៉ង.មនុ..ស្សឃា....ត យកដំប...ង វា...យប្អូនខ្ញុំ តែសំណាងរត់ចូលផ្ទះគេទាន់ គ...ប់ផ្ទះបែ...កកញ្ចក់ខ្ទេ...ច ហើយគ្មានដែលមានរឿងអីជាមួយអាស..ត្វន...រកនឹងសោះ តែវាដើរសន្សំរឿ..ង គេឯងគ្រប់គ្នា លើកនេះបើមិនដោះស្រា..យអោយល្អទេ ចាំមើលបន្តទៀត។
ក្រោយពីទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវឃាត់ខ្លួនបុគ្គលខាងលើចាត់ការតាមនីតិវិធី។
ជាលទ្ធផល៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង ០៨:៣០នាទីព្រឹក ចំណុចផ្ទះជនរង...គ្រោះ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ កម្លាំងប៉ុស្ដិ៍បែកចាន សហការជាមួយកម្លាំងផ្នែកជំនាញ ចុះទៅដល់កន្លែងកើតហេតុទទួលពាក្យប...ណ្ដឹងជនរងគ្រោះ និងឃា...ត់ខ្លួនជនស..ង្ស័យរួមជាមួយវត្ថុ..តាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលរួចហើយ ដើម្បីសួរនាំចាត់ការតាមនី..តិវិធីច្បា..ប់។
ក្រោយពីសួរនាំជនស...ង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកដុំថ្មគ..ប់សំដៅផ្ទះជនរងគ្រោះបណ្ដាលឱ្យខូ..ចខា..តប្រាកដមែន។ ហើយខ្លួនធ្លាប់ជាប់ពន្ធ..នា...គារខេត្តកណ្ដាល ចំនួន០២លើក ករណីធ្វើឱ្យខូច...ខាតដោយចេ..តនា រយៈពេល ០២ឆ្នាំ និងករណីធ្វើឱ្យខូច...ខាតដោយចេ...តនា រយៈពេល ០១ឆ្នាំ និងធ្លាប់ជាប់មណ្ឌលអប់រំប..ន្សាបគ្រឿង..ញៀ...នចំនួន ០៤លើក។
ពេលនេះ ចំពោះករណីខាងលើ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងបន្តតាមនី..តិវិធីច្បា..ប់៕