ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ពីបទ អំពើលួចមានស្ថានទម្ងន់ទោស ក្រោយជិះម៉ូតូឌុបគ្នា បន្លំមកធ្វើជាទិញភេសជ្ជៈ រួចលួចកាបូបលុយអ្នកលក់ រត់គេច ។
ហេតុការណ៍នេះបាន បានកើតឡើងកាលពីវេលាម៉ោង ១៥:០៩នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឈឿន សាវិន ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកជនសង្ស័យទាំង២នាក់រួមមាន៖
១/ ឈ្មោះសូត្រ ភារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារ០១លើក ពីបទជួញដូរគ្រឿងញៀន ។
២/ឈ្មោះ ធី (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ (មិនស្គាល់ភូមិ)ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន) ។
ក្នុងនោះ សម្ភារៈបាត់បង់និងដកហូតបាន រួមមាន៖
-កាបូបស្ពាយ ពណ៍ទឹកប៊ិច ចំនួន០១ ម៉ាកRATIKA BAG
-ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកOPPO ពណ៍ខ្មៅ A55 នឹងប្រាក់រៀលចំនួន២១៤០០០៛ (ម្ភៃមួយមឺនបួនពាក់រៀល) ជារបស់ជនរងគ្រោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពង់អង្គុយលក់ដូរក្នុងតូបលក់ចាប់ហួយរបស់ខ្លួនស្ថិតនៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈពេលនោះក៏មានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូ០១គ្រឿងម៉ាកHONDA.DREAM.C125 ពណ៍ខ្មៅ មិនចាំផ្លាកលេខជិះមកឈប់ចំពីមុខតូបលក់ចាប់ហួយរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យម្នាក់ឈ្មោះ សូត្រ ភារិទ្ធ ភេទប្រុស បានមកធ្វើជាទិញភេសជ្ជៈពីជនរងគ្រោះ រួចជនរងគ្រោះក៏បើកធុងក្លាសសេភេជ្ជះយកឲ្យជនសង្ស័យ ភ្លាមនោះជនសង្ស័យឈ្មោះសូត្រ ភារិទ្ធ ភេទប្រុស បានធ្វើសកម្មភាពចូលទៅលួចយកកាបូបលុយរបស់ជនរងគ្រោះដែលទុកនៅក្នុងតូប រួចព្យាយាមឡើងជិះម៉ូតូគេចខ្លួន តែត្រូវជនរងគ្រោះមើលឃើញទាន់ក៏បានស្ទុះទៅស្រវ៉ាទាញកាបូលុយនិងប្រតាយប្រតប់ ជាមួយជនសង្ស័យហើយស្រែកអោយប្រជាពលរដ្ឋជួយ តែជនសង្ស័យបានរត់គេចខ្លួនទៅក្រោយសាលាបឋមសិក្សាស្តៅកន្លែង ពេលនោះក៏មានប្រជាពលរដ្ឋបានទូរស័ព្ទប្រាប់នគរបាលប៉ុស្តិ៍ដីឥដ្ឋ ក្រោយពីទទួលបានពត៍មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយកម្លាំងជំនាញចុះដល់ចំណុចកើតហេតុ តាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សូត្រ ភារិទ្ធ ភេទប្រុស រួមហ្នឹងវត្ថុតាងចំនែកជនសង្ស័យម្នាក់ទៀតឈ្មោះធី(មិនស្គាល់ត្រកូល) ភេទប្រុស បានជិះម៉ូតូគេចខ្លួនបាត់ មុនសមត្ថកិច្ចចុះទៅដល់ បន្ទាប់មកកម្លាំងសមត្តកិច្ចបានយកជនសង្ស័យមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ។
ក្រោយពីសាកសួររួចនៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះសូត្រ ភារិទ្ធ ភេទប្រុស បានសារភាពថា÷ ខ្លួននឹងបក្សពួកម្នាក់ទៀតឈ្មោះ ធី (មិនស្គាល់ត្រកូល) ភេទប្រុស បាននាំគ្នាជិះម៉ូតូចេញពីស្រុកស្អាង សំដៅមកផ្លូវជាតិលេខ១ ដើម្បីធ្វសកម្មភាពលួច លជិះមកដល់ចំនុចកើតហេតុពួកខ្លួនក៏ឈប់ម៉ូតូ រួចធ្វើជាទិញភេជ្ជះក៏ឃើញកាបូបលុយជនរងគ្រោះទុកចោលនៅលើតុក៏បានលួចយកតែម្តង ហើយជនសង្ស័យបានបន្តទៀតថា ពួកខ្លួនបានប្រើប្រាស់គ្រឿងញៀនជារៀងរាល់ថ្ងៃ ។
ក្រោយពីសាកសួររួចជនសង្ស័យឈ្មោះសូត្រ សុភារិទ្ធ ភេទប្រុស បានសុំគោលការណ៍ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿហចាត់ការតាមនីតិវិធីច្បាប់ ។ ចំនែកជនសង្ស័យម្នាក់ទៀតឈ្មោះ ធី ភេទប្រុស កម្លាំងជំនាញស្រុកកៀនស្វាយ កំពង់សហការស្រាវជ្រាវជាមួយកម្លាំងជំនាញស្រុកស្អាង ស្វែងរកមុខសញ្ញាបន្តថែមទៀត ៕ អែល វិចិត្រ