នាំគ្នាចូលកាត់ទ្វារឃ្លាំង លួចដែក ក្នុងការដ្ឋានចាក់លូ ប្អូនម្ចាស់ឃ្លាំងតាមទាន់ រាយការណ៍ជូនសមត្ថកិច្ចឃាត់ខ្លួនបានទាំង៣នាក់
សន្តិសុខសង្គម
218

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ព្រៃវែង និងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបាន ក្រោយនាំគ្នាចូលកាត់ទ្វារឃ្លាំង លួចដែក ក្នុងការដ្ឋានចាក់លូ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចការដ្ឋានចាក់លូ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង រតនា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យចំនួន០៣នាក់ ឃាត់ខ្លួនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី ដោយទី១ឈ្មោះ ភួង ចាន់ណារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ឈ្មោះ ហិន ធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៣ឈ្មោះហិន យ៉េន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០៣នាក់មានសារធាតុញៀន) ។

ក្នុងនោះវត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ(ម៉ូតូចាស់) ចំនួន០១គ្រឿង ,២/ពូថៅដងជ័រ ប្រវែង៤៥សង់ទីម៉ែត្រ ចំនួន០១ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ជនសង្ស័យចំនួន០៣នាក់ បានជិះម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ(ម៉ូតូចាស់) ធ្វើសកម្មភាពចូលលួចដែកនៅក្នុងការដ្ឋានចាក់លូ របស់ជនរងគ្រោះឈ្មោះ ឡុង រតនា ភេទស្រី អាយុ៣៧ឆ្នាំ ត្រង់ចំណុចការដ្ឋានចាក់លូ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែឈ្មោះ ឈួន រតន: ភេទប្រុស អាយុ៣០ឆ្នាំ(ត្រូវជាប្អូនរបស់ជនរងគ្រោះ)បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាត់ដែកទ្វារឃ្លាំងក៏ទូរស័ព្ទប្រាប់ជនរងគ្រោះហើយក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ខាងលើរួមនិងវត្ថុតាង រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ឲ្យជួយអន្តរាគមន៍ហើយសមត្ថកិច្ចក៏បានចុះទៅដល់កើតហេតុ រួចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រង់ចំណុចការដ្ឋានចាក់លូ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងតាមនីតិវិធីច្បាប់តែម្តង។

ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថាពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពចូលក្នុងការដ្ឋានចាក់លូប៉ុនប៉ងលួចដែក របស់ជនរងគ្រោះប្រាកដមែន ។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត្តអោយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់តែម្ដង ៕ អែល វិចិត្រ


Telegram