រថយន្ត MERCEDES បុករបាំងថ្មចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត MERCEDES មួយគ្រឿងបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត MERCEDES មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AQ-0125 បើកតាមបណ្ដោយផ្លូវ៥៩៨ លុះដល់ចំណុចកើតហេតុ ក៏បាន បុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រងើចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka