រថយន្ត​ Hyandai​ របស់ក្រុមហ៊ុន​វីរៈ​ ប៊ុនថាំ​ បុកបង្គោលគីឡូម៉ែត្រលេខ១១​ ក្រឡាប់ផ្ងារជើងច្រង៉ាង
សន្តិសុខសង្គម
183

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត​ Hyandai​ របស់ក្រុមហ៊ុន​វីរៈ​ ប៊ុនថាំ​ មួយគ្រឿង បុកបង្គោលគីឡូម៉ែត្រលេខ១១​ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង សំណាងល្អមនុស្សមិនអី ដែលស្ថិតនៅតាមបណ្ដោយផ្លូវ​ជាតិ​លេខ៦A ក្នុងសង្កាត់​ព្រែក​លៀប​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ វេលា​ម៉ោង​១១យប់ ត្រូវនឹងថ្ងៃ​ទី​២០ ខែធ្នូ​ ឆ្នាំ​២០២៣ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកើតហេតុគេ បានឃើញបុរសម្នាក់បើករថយន្ត​ Hyandai​ របស់ក្រុមហ៊ុន​វីរៈ​ ប៊ុនថាំ​ មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ​ 2BR-1545 បើកតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងហេតុ ក៏បានបើករេចង្កូតទៅ​បុកបង្គោលគីឡូលេខ១១បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាង សំណាងល្អមនុស្សមិនអី ​ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តខាងលើ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram