សាច់ញាតិមកដល់ទ្រហ៊ោយំបោកខ្លួន ខណៈរថយន្ដ​កុងតឺន័រ​​កៀរម៉ូតូ​រួច​កិ...នបុរសម្នាក់ ស្លា...ប់យ៉ាង..រ..ន្ធ....ត់
សន្តិសុខសង្គម
142

រាជធានីភ្នំពេញ ៖ សាច់ញាតិមកដល់ទ្រហ៊ោយំបោកខ្លួន មិនអាចទទួលយកបាន ខណៈដែលបុរសម្នាក់ ជិះ​ម៉ូតូ​ YAMAHA NOUVO មួយគ្រឿងតាមផ្លូវ ត្រូវបាន​រថយន្ដ​កុងតឺន័រ​ បើក​កៀរ​រួច​កិន​បណ្ដាលឲ្យ​ម្ចាស់​ម៉ូតូ ​ស្លាប់​ភ្លាមៗយ៉ាងរន្ធត់ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវ​លេខ២០១១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ​ជិះ​ម៉ូតូ​ YAMAHA NOUVO ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HE-2699 តាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុក៏ត្រូវ​រថយន្ដ​កុងតឺន័រ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3D-0559 របស់ក្រុមហ៊ុន L.M.H ដឹកជញ្ជូន ដែលបើកស្របគ្នា​កៀរ ​ធ្លាក់មនុស្សចូលក្រោមកង់រថយន្ដ រួច​កិន​ម្ចាស់​ម៉ូតូ​ស្លាប់​​ ភ្លាមៗយ៉ាងរន្ធត់ ខណៈរថយន្តចេញពីកន្លែងកើតហេតុ ទៅដល់ផ្លូវស្ងាត់ ក៏បើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយ​កើត​ហេតុ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​និង​ម៉ូតូទៅ​រក្សាទុក​ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​តាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka


Telegram