មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខក្រុមឧក្រិដ្ឋជន កែច្នៃ ផលិត រក្សាទុក និងជួញដូរគ្រឿងញៀនជាជនជាតិចិននិងវៀតណាម ៤នាក់ និងថ្នាំញៀនរាប់សិបគីឡូក្រាម !
សន្តិសុខសង្គម
273

រាជធានីភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើពិធីបង្ហាញពីស្នាដៃបង្ក្រាបបទល្មើស កែច្នៃ ផលិត រក្សាទុក និងជួញដូរនូវសារធាតុញៀនដោយ ខុសច្បាប់មួយករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ គឺជនជាតិចិន២នាក់ និងជនជាតិវៀតណាម២នាក់ រួមជាមួយវត្ថុតាងម៉ាស៊ីនកែច្នៃសម្រាប់ផលិត និងថ្នាំញៀនរាប់សិបគីឡូក្រាមទៀតផង ។

ពិធីនោះបានធ្វើឡើងដោយមានលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកបន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយរងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀននោះ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋល្អបានមករាយការណ៍ជូនមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ថា មានមុខសញ្ញាតែងតែប្រព្រឹត្តសកម្មភាពជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានមធ្យោបាយធ្វើដំណើរដោយម៉ូតូ១គ្រឿង មានភិនភាគម៉ាក SUZUKI VIVA ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AH-5938 ។

លុះដល់វេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក

តាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលនោះ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ កំពុងតែធ្វើដំណើរដោយមធ្យោបាយម៉ូតូ១គ្រឿង ដែលមានភិនភាគដូចប្រជាពលរដ្ឋបានរាយការណ៍ បន្ទាប់មក

សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួន ហើយពិនិត្យឃើញមានវត្ថុតាងសារធាតុញៀនមួយចំនួន ។

លុះមកដល់ម៉ោងប្រមាណ៧យប់ថ្ងៃខែដដែល សមត្ថកិច្ចក៏បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចបុរីវីឡាថោន មុខផ្ទះលេខ L-65 ផ្លូវលេខ

V-16 ស្ថិតក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដែរ ។ បន្ទាប់មកទៀត នៅវេលាម៉ោង៧កន្លះយប់ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀត នៅចំណុចមុខបុរីវីឡាថោន

ផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបន្តឆែកឆេរផ្ទះលេខ L-65 ផ្លូវលេខ V-16 ស្ថិតក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជាលទ្ធផលសរុបទាំងរអស់ គឺសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ក្នុងរូបមាន ៖ ១-ឈ្មោះ ឡេ មិនហ៊ុយ ភេទប្រុស អាយុ២៣ ឆ្នាំ ជាជនជាតិវៀតណាម ។ ២- ឈ្មោះ ចឹង ង៉ុកហ្វាក ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិវៀតណាម។ ៣- ឈ្មោះ ជា ជេក (XIE JIE) ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិចិន និង៤- ឈ្មោះ ភី ភី (PEI PEI) ភេទប្រុស អាយុ៣១ឆ្នាំ ជាជនជាតិចិន ។

ចំណែកវត្ថុតាងដែលចាប់យក រួមមាន ៖ ១- សារធាតុញៀនសុទ្ធចំនួន៥៨គីឡូ ២២៤ ក្រាម ។ ២- សារធាតុមិនច្បាស់លាស់សម្រាប់ផលិតគ្រឿងញៀនជាង៣០០គីឡូក្រាម។ ៣- ម៉ាស៊ីនកែច្នៃ សម្រាប់ផលិតគ្រឿងញៀនចំនួន២គ្រឿង ។ ៤- ម៉ូតូចំនួន៣គ្រឿង និង៥- ទូរស័ព្ទចំនួន៤គ្រឿង ។

ក្រោយពីបង្ហាញមុខជនសង្ស័យទាំង៤នាក់ រូបទាំងវត្ថុតាងខាងលើនេះហើយ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕ អែល វិចិត្រ


Telegram