រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់ យុវជនម្នាក់ ត្រូវបានក្រុមក្មេងទំនើង ដែលត្រូវបានគេអះអាងថា ជាក្រុមឬស្សីកែវ RSK និងក្រុមបឹងកក់ ប្រដាប់ដោយដាវជាច្រើនដើម ចុះមកកាប់ប្រហារ ចំ១ដាវរយះដល់គុម្ពថ្កាម និងចំជើងបណ្តាលឲ្យរបួសធ្ងន់ធ្ងរខ្លាំងណាស់ ខណៈគ្នីគ្នាផ្សេងទៀតនាំគ្នារត់ចេញទាន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣យប់ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅផ្លូវមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមសម្តីយុវជនម្នាក់ ដែលអះអាងថាខ្លួនជាបងប្រុសរបស់យុវជនដែលត្រូវគេកាប់ចំ និងជាអ្នកនៅហេតុការណ៍ផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ជាមួយប្អូននិងពួកម៉ាក បាននាំគ្នាជិះម៉ូតូមកអង្គុយលេងតាមផ្លូវមាត់ទន្លេខាងលើ ដោយមានគ្នា ៥ ទៅ៦នាក់ ពេលនោះស្រាប់តែមានយុវជនមួយក្រុម ដែលខ្លួនស្គាល់ថាជាក្រុមឬស្សីកែវ RSK និងក្រុមបឹងកក់ ជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដាវ រត់សម្តីមកកាប់ប្រហារ ពេលនោះពួកគាត់រត់ទាន់ ដោយឡែកប្អូនរបស់គាត់ដែលកំពុងអង្គុយអង្គុយមិនដឹងខ្លួន ត្រូវក្រុមក្មេងទំនើងទាំងនេះ កាប់ចំ១ដាវ ចំថ្ពាល់រយះដល់គុម្ពថ្ពាម និងកាប់ចំជើង យ៉ាងរន្ធត់ក្នុងថ្លុកឈាម របួសធ្ងន់ធ្ងរខ្លាំងណាស់ រួចប្រញាប់នាំគ្នាគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយមានបន្សល់ទុកដាវមួយដើមនៅទីតាំងកើតហេតុផងដែរ សមត្ថកិច្ចប្រជាពលរដ្ឋ សូមណូមពរសុំឲ្យសមត្ថកិច្ច ជួយចាត់វិធានការទៅលើក្មេងទំនើងទាំងអស់នេះផង ៕