រាជធានីភ្នំពេញ ៖ ប្រិយមិត្ត ពិតជាបានជ្រាបហើយ នៅលើបណ្តាញសង្គម ប៉ុន្មានថ្ងៃនេះ មានការស៊ែរចែករំលែក និងវែកញែក ទៅលើបញ្ហារបស់ប្អូនប្រុស ស្រៀង គីមស្រុន ដែលជាពិការម្នាក់ ដោយបងប្អូនខ្លះ លោកបានលើកឡើងថា ប្អូនប្រុស ស្រៀង គីមស្រុន រូបនេះយកការអាណិតរបស់ប្រជាពលរដ្ឋ មកសុំជាជំនួយផ្សេងៗ លុះបានជំនួយ បានលុយហើយ ក៏យកទៅដើរលេង ស៊ីចាយ ហ៊ឺហា ប៉ាវស្រីជាដើម ។
ស្រាប់តែនៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ប្រជាពលរដ្ឋជាអ្នកដំណើរ បានឃាត់ ប្អូនប្រុស ស្រៀង គីមស្រុន កុំឲ្យគិតខ្លី និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ ឲ្យមកជួយឃាត់នាំចុះទៅក្រោមវិញ ខណៈដែលគាត់ បានឡើងមកលើស្ពានជ្រោយចង្វារ បម្រុងនឹងគិតខ្លីលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចនោះទេ ។
ប្អូនប្រុស ស្រៀង គីមស្រុន បានបញ្ជាក់ថា មូលហេតុដែលខ្លួនមករកបញ្ចប់ជីវិតនេះ ដោយសារបាក់ទឹកចិត្ត លែងមានអ្នកស្រលាញ់ចូលចិត្ត ណាខ្លួនក៏ពិការ សង្សារវិញ គ្រាន់តែឃើញគេផុសគាត់ប៉ុន្មានថ្ងៃនេះ ឈ្លោះគ្នាសុំបែកគ្នាទៀត ទើបគាត់មករកបញ្ចប់ជីវិតតែម្តង ហើយចំពោះរឿងដែលគេចោទថា គាត់សុំជំនួយពីគេបាន យកមកហ៊ឺហា ប៉ាវស្រីនោះមិនពិតនោះទេ ជារូបចាស់យូរមកហើយ ៕ នុច