ខេត្តបាត់ដំបង៖ មានករណីឆក់ចរន្តអគ្គិសនី បណ្ដាលអោយធ្លាក់ស្លាប់មនុស្សស្លាប់ម្នាក់ កាលពីវេលាម៉ោង ១០និង២៣នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបឹងខ្វាវក្រុម១៤ ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងកំណត់ ករណីឆក់ចរន្តអគ្គីសនីបណ្ដាលអោយ ជនរងគ្រោះឈ្មោះ ហែម ថាភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចបកាប់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
តាមការសាកសួរបំភ្លឺសាក្សី នៅជុំវិញកន្លែងកើតហេតុ បានអោយដឹងថាជនរងគ្រោះ ឡើងទៅផ្សារដែកត្រូវបានឆ្លងចរន្តអគ្គីសនី ឆក់ធ្លាក់ចុះមកក្រោម ។
ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថាសពឈ្មោះ ហែម ថា នេះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនី ពិតប្រាកដមែន ។
សមត្ថកិច្ចបានអោយដឹងថា មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលអោយធ្លាក់ចុះមកក្រោម ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕