រថយន្ត Highlander រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ ខ្ទាតចេញពីកន្លែងដើមចំនួនមួយកង់
សន្តិសុខសង្គម
201

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Highlander មួយគ្រឿងមិនប្រយ័ត្ន រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចេញពីកន្លែងដើមចំនួនមួយកង់ រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវលាម៉ោង២ យប់ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានដោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Highlander មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AT 3741 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក្បែរនឹងព្រលានយន្តហោះពោធិ៍ចិនតុង បើកទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យខ្ទាតចេញពីកន្លែងដើមចំនួនមួយកង់ រួចឈប់រថយន្ត គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់បានធ្វើការរបស់វែង យករថយន្តទៅរក្សាទុកនៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលទៅដល់ដោះស្រាយទៅតាមផ្លូវច្បាប់ ៕ Mrr Ka


Telegram