រលាយអស់គ្មានសល់ ទ្រព្យឪពុកម្តាយខំសន្សំ កូនញៀនថ្នាំ ដុតបំផ្លាញផ្ទះឆេះខ្ទេចគ្មានសល់យ៉ាងសន្ធោសន្ធៅ
សន្តិសុខសង្គម
93

ខេត្តតាកែវ ៖ អស់ហើយ រលាយអស់គ្មានសល់ ទ្រព្យឪពុកម្តាយខំសន្សំ ខណៈត្រូវកូនញៀនថ្នាំ ដុតបំផ្លាញផ្ទះ ឆេះខ្ទេចគ្មានសល់យ៉ាងសន្ធោសន្ធៅ ។ នេះជាសារមួយ ផ្ញើរទៅដល់យុវជន យុវតីផ្សេងៗ កុំចង់សាក កុំចង់ដឹង នឹងគ្រឿងញៀន គ្រឿងញៀនបំផ្លាញទាំងយើង ទាំងសង្គម ទាំងគ្រួសារថែមទៀត ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៩ និង ២០ នាទីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្រមួងជ្រុំ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ដោយបានឆេះផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ប៊ូ សាង៉ាត់ ភេទ ស្រី អាយុ ៦៣ ឆ្នាំ មុខរបរ កសិករ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បណ្តាលមកពីកូនញៀនថ្នាំជាអ្នកដុត ដោយបានឆេះបំផ្លាញឆេះផ្ទះទំហំ ៦គុណ ៨ម៉ែត្រ ធ្វើអំពីឈើ(លើ) ថ្ម​ក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ និងឆេះសម្ភារៈខូចខាតមានដូចជា ទូចំនួន ១ គ្រែចំនួន ១ និងសម្លៀកបំពាក់មួយចំនួន។

ភ្លាមៗដោយមានការសហការជាមួយប៉ុស្តិ៍រដ្ឋបាល ,ប្រជាការពារ លោកមេភូមិ លោកមេឃុំ ,ប្រជាពលរដ្ឋ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាទីចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ទើបរលត់ទៅវិញទាំងស្រុង មិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕ អែល វិចិត្រ


Telegram