ឆ្លងចរន្តអគ្គិសនី​ ពេលម្ចាស់មិននៅ ឆេះផ្ទះយ៉ាងសន្ធោសន្ធៅ
សន្តិសុខសង្គម
308

ខេត្ត​បាត់ដំបង​៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១៥និង៣០ នាទីរសៀល​ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងចំណុចក្រុមទី២ ភូមិសំរោងកោង ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ មានទំហំ៩x៨​ ម៉ែត្រ​ ធ្វើអំពីប្រក់ដំបូលស័ង្ក ជញ្ជាំងក្តាររបស់ម្ចាស់ឈ្មោះ ឃុំ សំណាង ហៅ ម៉ោញ ភេទ​ ប្រុស អាយុ​ ៥​៤​ ឆ្នាំ ប្រពន្ធឈ្មោះ ពឿត ពឿ អាយុ ៤៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្នុងនោះក៏បានឆាបឆេះផ្ទះចំនួន​ ០១​ ខ្នង គ្រែចំនួន​ ០៣ តុបាយចំនួន​ ០២ និងទូរចំនួន​ ០៣ គិតជាទឹកប្រាក់អស់ចំនួន​ ៦,០០០​ ដុល្លារ​ ។

ភ្លាមៗសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២​ គ្រឿង​ រថយន្តអធិការដ្ឋានស្រុកសង្កែ​ចំនួ​ន​ ០១​ គ្រឿង និងរថយន្តរបស់ពលរដ្ឋចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកចំនួន​០២រថយន្ត​ ទើបរលត់ទៅវិញទាំងស្រុង ដែលបណ្តាលមកពី ​ឆ្លងចរន្តអគ្គិសនី​ (ម្ចាស់ផ្ទះមិននៅផ្ទះ)៕ អែល វិចិត្រ


Telegram