មន្ត្រីនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដែលបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ក្នុងពេលបំពេញភារកិច្ចចា..ប់ឃាត់រថយន្តដែលបុកគេស្លា..ប់ ត្រូវបានកោះហៅមកអប់រំណែនាំ និងផាកពិន័យតាមច្បាប់
សន្តិសុខសង្គម
153

រាជធានីភ្នំពេញ ៖ យផងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ក្នុងពេលបំពេញភារកិច្ចក្នុងការតាមចាប់ឃាត់រថយន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្ស ស្លា ..ប់ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកោះហៅមកអប់រំណែនាំ និងផាកពិន័យតាមច្បាប់ ចំនួន៦០.០០០រៀល នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣៕


Telegram