ខេត្តកំពង់ចាម៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង៣៥នាទីយប់ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិបុសចេកព្រៃ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្ដាលឲ្យខូចខាតផ្ទះចំនួន០៤ល្វែងរួមមាន៖
- ផ្ទះ០១ល្វែង មានទំហំ ៤.៥x១៨ មែត្រ សង់ពីថ្ម ប្រក់ក្បឿង ដែលមាន០៣ម្ចាស់ ។
១. ឈ្មោះ ជាង លី ភេទ ប្រុស អាយុ ៥៤ ឆ្នាំ និងប្រពន្ធឈ្មោះ យ៉ឺន អាយុ ៥២ ឆ្នាំ ។
២. ឈ្មោះ ចាន់ សួ ភេទ ប្រុស អាយុ ៥៦ ឆ្នាំ និងប្រពន្ធឈ្មោះ កែប ស៊ាងហ៊ី អាយុ ៥៤ ឆ្នាំ ។
៣. ឈ្មោះ ឡឹង ឧត្តម ភេទ ប្រុស អាយុ ៥៧ ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ នី អាយុ ៥២ ឆ្នាំ ។
ក្នុងនោះបណ្តាលឲ្យឆេះខូចខាតទាំងស្រុងនៅសម្ភារៈរួមមាន ៖ រថយន្តចំនួន ០២ គ្រឿង,ម៉ូតូចំនួន ០៤ គ្រឿង,ម៉ាញ៉េទូរទស្សចំនួន ២០ គ្រឿង ,កង្ហាចំនួន ២០ គ្រឿង,ទូរសព្ទ័ចំនួន ៥០ គ្រឿង ,ស្រាបៀរចំនួន ៥០ កេស រួមហ្នឹងសម្ភារៈផ្សេងៗជាច្រើនទៀត។
- លុយប្រហែលចំនួន ១០ ម៉ឺនដុល្លារ ។
ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី ឆ្លងចរន្តអគ្គីសនីរួចបណ្ដាលឲ្យផ្ទុះឆេះធុងហ្គាសតែម្តង។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន ៤០ ស៊ីទែន និងបានជួយសង្គ្រោះលោកយាយចាស់អាយុ ៨០ ឆ្នាំ ចំនួន ០១ នាក់ ដែលជាប់នៅជាន់ទី០២ ប៉ុន្តែមិនបណ្ដាលអោយរបួសដល់មនុស្សនិងសត្វនោះទេ ក្នុងនោះរួមមាន កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០ គ្រឿង,រថយន្តពន្លត់អគ្គិភ័យខេត្តចំនួន ០៣ គ្រឿង,រថយន្តពន្លត់អគ្គិភ័យស្រុកចំការលើចំនួន ០១ គ្រឿង , រថយន្តពន្លត់អគ្គិភ័យស្រុកកំពង់សៀមចំនួន ០១គ្រឿង,រថយន្តពន្លត់អគ្គិភ័យស្រុកព្រៃឈរចំនួន ០១ គ្រឿង,រថយន្តពន្លត់អគ្គិភ័យស្រុកជើងព្រៃចំនួន ០១ គ្រឿង, រថយន្តពន្លត់អគ្គិភ័យស្រុកបាធាយចំនួន ០១ គ្រឿង,រថយន្តពន្លត់អគ្គិភ័យស្រុកស្ទឹងត្រង់ចំនួន ០១ គ្រឿង និងស្នើសុំជំនួយ ពីអធិការដ្ឋាននគរបាលស្រុកតាំងគោកចំនួន ០១ គ្រឿង ដើម្បីជួយអន្តរាគមន៍ពន្លត់ ករណីអគ្គិភ័យនេះរលត់អស់ទាំងស្រុងនៅវេលាម៉ោង ០៥:៤០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕