ហួសចិត្ត​ ! មានកូនប្រពន្ធ មានមុខរបរ តែមកធ្វើរឿងផ្ដេសផ្ដាស​ ដែលជាគំរូរអាក្រក់ប្រាសចាកពីសង្គម កែច្នៃម៉ូតូខុសបច្ចេកទេស ផុតអួតគេក្នុងTiktokទៀត...
សន្តិសុខសង្គម
422

ខេត្តកំពង់ស្ពឺ​ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ​ ដោយបានមើលឃើញព័ត៌មានតាមប​ណ្ដាញ​សង្គម​ Tiktok នូវទង្វើមិនគម្បីជាគំរូមិនល្អក្នុងសង្គម​ ការអនុវត្ត​ផ្ទុយពីគោលការណ៍ច្បាប់​ កំលាំ​ង​នគរបាល​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ សហការជា​មួយ​កំ​លាំ​ង​អធិការ​ដ្ឋាន​ក្រុងច្បារមន​ បានចុះដល់ទីតាំងកែច្នៃ​ម៉ូតូខុសលក្ខណៈបច្ចេកទេស​ មួយកន្លែង​ស្ថិតនៅភូមិ​ចំការដូង សង្កាត់ច្បារមន ក្រុងច្បារ​មន ខេត្តកំពង់ស្ពឺ ម្ចាស់ទីតាំងអាជីវកម្មលក់គ្រឿង​បន្លាស់ម៉ូតូឈ្មោះ ឡាយ យូ ភេ​ទ​ប្រុស អាយុ​ ៣១​ ឆ្នាំ ដែលបានកែច្នៃម៉ូតូដោយផ្សាដែកតមកផ្នែក​កង់ខាងក្រោយនិងបានប្រើប្រាស់លើផ្លូវសាធារណៈ​ ថតរូប​បង្ហោះ​តាមបណ្ដាញសង្គម​ tik tok អួតអំពីម៉ូតូដែលខ្លួនបានកែច្នៃល្មើសនឹងច្បាប់ប្រាប់សាធារណៈជន។

ដោយបានគោលការណ៍ចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី​ លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ នគ​របាលខេត្ដ​កំពង់ស្ពឺ​ កំលាំង​នគរបាល​ការិយាល័យ​ចរា​ចរណ៍​ផ្លូវគោក​នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ បានចុះពិនិត្យ​និងធ្វើកិច្ចសន្យា​អប់រំ​ណែនាំ​ដល់ទីតាំ​ង​តែម្ដង​ ឈ្មោះ ឡាយ យូ បានទទួលស្គាល់​កំហុស​ និ​ងបានសន្យាចំ​ពោះមុខសមត្តកិច្ចថា​ ចាប់ពីថៃ្ងនេះត​ទៅ​បញ្ឍប់​សកម្មភាព​កែច្នៃម៉ូតូ​ដែលប៉ះពាល់ដល់ផ្លូវច្បាប់​ និងជាគំរូមិនល្អដល់ស​ង្គម​ជាតិ​ សន្យា​ចូលរួមគោរពច្បាប់ក្នុងនាមជាពលរដ្ឋ​គំរូ​ ស្នើសុំ​អោយបងប្អូន​ប្រជាពលរដ្ឋ​ សាធារណជនក្នុងបណ្ដាញសង្គម​ Tik tok facebook មេត្ដាយោគយល់អនុគ្រោះនិងលើកលែងកំហុសអចេតនាដែលបានខ្លួនបានប្រព្រឹត្ដមិនល្អ៕


Telegram