ខេត្តកំពង់ស្ពឺ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូយ៉ាងសកម្ម ។ នេះបើយោងតាមផេក ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដោយបានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ខេត្តកំពង់ស្ពឺ ។
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៥នាក់ រួមមាន ៖
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៤និង១០នាទី ទៀបភ្លឺ នៅមុខផ្ទះសំណាក់នាគមាស ផ្លូវបេតុងលេខ១០៥ ភូមិផ្សារចាស់
សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន មានករណីលួចដោយស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ) បង្កដោយជនសង្ស័យ១០នាក់ ជិះម៉ូតូ០៥គ្រឿង។ ជនរងគ្រោះឈ្មោះជិន សារិន ភេទស្រី អាយុ ៣៧ឆ្នាំនៅភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសជង្គង់សង
ខាង និងកែងដៃសងខាង ។
មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះទៅលក់បន្លែនៅផ្សារកំពង់ស្ពឺ ពេលជិះមកដល់ចំនុចកើតហេតុស្រាប់តែមានជន
សង្ស័យ១០នាក់ជិះម៉ូតូ៥គ្រឿង(C១២៥ចំនួន ៣គ្រឿងម៉ាក និង២គ្រឿង) ធាក់ម៉ូតូជនរងគ្រោះឲ្យដួល បណ្តាលឲរងរបួស រួចយកកាំបិតបុ័ងតោដេញកាប់ យកម៉ូតូតែម្តង ។ ក្នុងនោះ បាត់បង់ម៉ូតូ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AB-9118 ។
លុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដោយបានការសម្របសម្រួលពីឯកឧត្តមព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ។
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកគងពិសី បានឃាត់ខ្លួនជនសង្ស័យ២នាក់ ៖
១.ឈ្មោះរិន ចន្ថា ហៅងុយ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិអន្លង់បារាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ។
២.ឈ្មោះឡេ មនោ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ មុខរបរ លក់ស្បែកជើង ។ ដកហូតម៉ូតូScoopy.i ពណ៌ក្រហម ទូរស័ព្ទ Iphone 11។
នៅថ្ងៃទី២៧.១២.២០២៣ សហការជាមួយនគរបាលស្រុកសំរោងទង ស្រុកគងពិសី ស្រុកអង្គស្នួល បន្តឃាត់ខ្លួនជនសង្ស័យ ៣នាក់ទៀត៖
១.សឿន បារាំង ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិតារដ្ឋ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ:កម្មកររោងចក្រ ។ ដកហូត:ទូរស័ព្ទIphone7។
២.ឈ្មោះចន សំណាង ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ មុខរបរ:កម្មកររោងចក្រ ដកហូតម៉ូតូម៉ាកC125 ស៊េរី២០២១ ពណ៌ខ្មៅ ស្លាកលេខតាកែង1Y.6854 (ម៉ូតូធ្វើសកម្មភាព).ទូរស័ព្ទIphone12 ។
៣.ឈ្មោះយិន រ៉ាវុធ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ មុខរបរ:កម្មកររោងចក្រ ដកហូតទូរស័ព្ទ Iphone 7 ។
សរុប ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ដកហូត ម៉ូតូ២គ្រឿង និងទូរស័ព្ទ៤គ្រឿង។ ជនសង្ស័យបានសារភាពថា ពួកគេបានធ្វើសកម្មភាពប្លន់ម៉ូតូ២លើក និងកាប់ម៉ូតូ ១លើក នៅខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាង សំណុំរឿងបញ្ជូន ទៅអយ្យការអមសាលា ដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវីធីច្បាប់ ៕