រដ្ឋបាលខណ្ឌសែនសុខ បំភ្លឺជុំវិញករណីមន្ត្រីជាប់កិច្ចសន្យានៅច្រកចេញចូលតែមួយ ទារលុយជាថ្នូរនឹងការបញ្ជាក់សេវាជូនសិស្សានុសិស្ស មានទាំងសេវាយូរ និងសេវាប្រញាប់ តាមចិត្តចង់បាន
រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មានការផុសចែករំលែកនូវឃ្លីបវីដេអូមួយ ដែលមន្ត្រីសាលាខណ្ឌសែនសុខ ក្នុងច្រកចេញចូលតែមួយ បានឃុបឃិតគ្នា មិនអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឡើយ ដោយយកលុយលើសេវាបញ្ជាក់ជូនសិស្សានុសិស្ស ក្នុងតម្លៃមួយ ដោយមានសេវាយូរ និងសេវាប្រញាប់ តាមចិត្ត បងប្អូនចង់បាន ដោយដាក់ព្រឹកយកល្ងាច ក៏បាន ទាំងដែលរដ្ឋបាលខណ្ឌសែនសុខ បានចេញសេចក្តីជូនដំណឹងរួចហើយ ថាមិនមានការគិតប្រាក់នោះទេ ។
ជុំវិញករណីនេះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌសែនសុខ បានចេញនូវសេចក្តីបំភ្លឺដូចតទៅ ៖