អភិបាលខណ្ឌមានជ័យថ្មី ចុះបង្ក្រាបណេតលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្ស១០នាក់ និងវត្ថុតាងមួយចំនួនធំ
សន្តិសុខសង្គម
182

រាជធានីភ្នំពេញ ៖ ទីតាំងបើកណេត លេងល្បែង ស៊ីសងខុសច្បាប់ មួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យនិងជាប្រធាន គណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាប នៅផ្លូវ២៨សេ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ១០និង៤០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា នៅក្នុងនោះប្រតិបត្តិការនេះ កម្លាំងចម្រុះបានធ្វើការដកហូតសម្ភារៈ រួមមាន ណេត ចំនួន ១១គ្រឿង ម៉ូតូ ២ គ្រឿង និង កៅអីជ័រ

ចំនួន ៧ គ្រឿង តុក២ និងកង់ ១ គ្រឿង និងមានការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន ១០ នាក់ ក្នុងនោះមានស្រី២នាក់ បញ្ជូនទៅសាកសួរផងដែរ ៕ អែល វិចិត្រ


Telegram