ឆ្លងចរន្តអគ្គីសនី ឆាបឆេះផ្ទះ​មួយកន្លែង​ ក្នុងខណ្ឌបឹងកេងកង នគរបាលប្រើប្រាស់ទឹកអស់០៣ឡាន​ ទើបរលត់
សន្តិសុខសង្គម
99

រាជធានីភ្នំពេញ​ ៖​ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ​ មួយកន្លែង បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ផងដែរ។

ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ១រសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤​ នៅចំណុចផ្ទះលេខ២៦៨Eo​ តាមបណ្តោយផ្លូវម៉ៅសេងទុង​ កែងផ្លូវលេខ១៩៩​ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ថា​ ក្រោយពីទទួលបានលេខទូរស័ព្ទរបស់បងប្អូនប្រជាពលរដ្ឋភ្លាម​ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យនៅគោលដៅ​ ធ្វើការចេញរថយន្តជួយអ​ន្តរាគមន៍ភ្លាមៗផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានបន្តថា​ ហេតុការណ៍​អគ្គិភ័យឆាបឆេះខាងលើនេះ ត្រូវបានកម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ទាំងស្រុងនៅវេលាម៉ោង​ ១៣និង៣០នាទីនាថ្ងៃខែឆ្នាំដដែល។ ដោយក្នុងនោះប្រើប្រាស់រថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្តទៀតថា​ ចំពោះមូលហេតុខាងលើ​ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី​ ហើយអគ្គិភ័យនេះធ្វើឲ្យខូចខាតឆេះបន្ទប់​ ទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ចំនួន០១បន្ទប់ រួមមានម៉ាស៉ីនត្រជាក់ ចំនួន ០១គ្រឿង​ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕ មេសា


Telegram