កូ..នល...ង់ទឹក ក្មេ...ង.គ មកប្រាប់ធ្វើកាយវិការ ទម្រាំយល់កូ..នល...ង់ទឹកបា...ត់ខ្លួន២នាក់ ឃើញតែកង់ និងស្បែកជើង២គូ ជិត២៤ម៉ោងទៅហើយ រកមិនទាន់ឃើញស...ព ខណៈព្រឹកនេះ ក្រុមសង្គ្រោះ៩១១ ចុះទៅជួយរាវរកបន្ត...
សន្តិសុខសង្គម
268

រាជធានីភ្នំពេញ ៖ អស់រយៈពេលជិត ២៤ម៉ោងទៅហើយ សាកសពក្មេងប្រុស ២នាក់ ដែលបានលង់ទឹកលិចបាត់ខ្លួន នៅទន្លេមេគង្គ មិនទាន់អណ្តែតនោះទេ ខណៈកាលពីម្សិលមិញ ឪពុកម្តាយបងប្អូនសាច់ញាតិ បានទ្រហ៊ោយំបោកខ្លួននិងបានជួលអ្នកនេសាទ បងប្អូនខ្មែរឥស្លាម ឲ្យជួយរាវរក តែនៅតែរកមិនឃើញ ។ ដោយអស់លទ្ធភាពក្នុងការរាវរក សាច់ញាតិក្រុមគ្រួសារ ក៏បានលើកដៃសំពះស្នើរសុំទៅកាន់ ក្រុមសង្គ្រោះ៩១១ ដឹកនាំដោយឯកឧត្តម សូយ ណារិទ្ធ មេបញ្ជាការ ដឹកនាំកម្លាំងជំនាញ បំពាក់អុកស៊ីសែន ចុះរាវរកសពក្មេងទាំង២នាក់ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ មានការភ្ញាក់ផ្អើលខ្លាំង ខណៈម្តាយឪពុកបាត់កូន មិនឃើញមកហូបបាយទៅរៀនសោះ ក៏នាំគ្នាដើររកកូន អកុសល្យស្លុតចិត្ត បែរជាឃើញតែកង់១គ្រឿង និងស្បែកជើង២គូ នៅលើច្រាំងក្បែរមាត់ទន្លេ ទៅវិញ​។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចទន្លេមេគង្គ មុខវត្តព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងទាំង២នាក់ ដែលបាត់ខ្លួននេះ ម្នាក់មានឈ្មោះ ជា សុខដារិទ្ធ ភេទប្រុស អាយុ១០ឆ្នាំ និងម្នាក់ទៀត ភេទប្រុស អាយុ១២ឆ្នាំ ដោយមានប្រជាពលរដ្ឋបានឃើញ ក្មេងទាំង២នាក់នេះ រួមជាមួយនិងក្មេងក្នុងភូមិ បាននាំគ្នាទៅលេងទឹកទន្លេ នៅមាត់ច្រាំង មួយសន្ទុះក្រោយមក ក៏មានក្មេងម្នាក់ ក្នុងចំណោមក្មេងទាំងនោះ តែជាក្មេងពិការភាព គ បានឡើងមកលើ ហើយធ្វើកាយវិការប្រាប់គេឯងឲ្យជួយ តែដោយសារក្មេងខាងលើគ ពិបាកនិងប្រាប់ ធ្វើកាយវិការទម្រាំតែអ្នកភូមិយល់ ហើយនាំគ្នារត់ទៅមើល និងរាវរក តែក្មេងទាំង២នោះ លិចបាត់ទៅហើយ ទុកឲ្យសាច់ញាតិ ឪពុកម្តាយ ទ្រហ៊ោយំបោកខ្លួន ស្ទើរតែឆ្កួតមិនអាចទទួលយកបាន ។ គិតរហូតមកទល់ម៉ោង១០ព្រឹកនេះ សពក្មេងប្រុសទាំង២នាក់ មិនទាន់រកឃើញនោះទេ ខណៈក្រុមសង្គ្រោះ៩១១ ដឹកនាំដោយឯកឧត្តម សូយ ណារិទ្ធ មេបញ្ជាការ កំពុងដឹកនាំកម្លាំងជំនាញ បំពាក់អុកស៊ីសែន ចុះរាវរកសពក្មេងទាំង២នាក់ ៕ មេសា


Telegram