ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣:២០ នាទីទៀបភ្លឺ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង ដែលស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
+ ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ឡាច ជរ ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
- ផ្ទះសង់អំពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ០៥x៥០ ម៉ែត្រ ឆេះខូចខាតទាំងស្រុង សរុបគិតជាទឹកប្រាក់ប្រមាណ ២០,០០០,០០០ រៀល និងប្រាក់ដុល្លារចំនួន ៣០០,០០០ ដុល្លារ។
+ ម្ចាស់ផ្ទះរងគ្រោះទី២ ឈ្មោះ ហាំង សេងហុង ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
- ផ្ទះសង់អំពីថ្មដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ៥,៨ម៉ែត្រ x ២០ម៉ែត្រ ឆេះខូចខាតពិដានជំហៀងខាងត្បូងប្រវែង១៥ម៉ែត្រ។
+ ម្ចាស់ផ្ទះរងគ្រោះទី៣ ឈ្មោះ ឡុង នី ភេទ ប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
- ផ្ទះសង់អំពីថ្មដំបូលប្រក់ស័ង្កសីជញ្ជាំងសង្ក័សីមានទំហំ ០៦ម៉ែត្រ x ២០ម៉ែត្រ ឆេះខូចខាតជញ្ជាំងសង្ក័សីបាំងជញ្ជាំង។
+ មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
+ កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន០៦គ្រឿង៖
- រថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ០២ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើ ១៧ ម៉ែត្រគូប។
- រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកលើកដែកចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ស្មើ ១៤ ម៉ែត្រគូប។
- រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកកៀនស្វាយ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើ ០៧ ម៉ែត្រគូប។
- រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកពាមរក៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចំនួន ០១ គ្រឿង ប្រើប្រាស់ទឹក ០១ រថយន្ត ស្មើ ០៧ ម៉ែត្រគូប។
- ដោយកម្លាំងសមត្ថកិច្ចសហការជាមួយអាជ្ញាធរភូមិ/ឃុំ ប្រជាការពារ និងប្រជាពលរដ្ឋបានជួយពន្លត់និងរលត់ជាស្ថាពរនៅវេលាម៉ោង ០៥:០០ នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល។
- ករណីខាងលើនេះមិនបណ្ដាលឲ្យគ្រោះដល់អាយុជីវិតមនុស្សឡើយ។