ការព្យាករណ៍ធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ
សន្តិសុខសង្គម
159

រាជធានីភ្នំពេញ ៖ ក្រសួងធនធាតុទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។

ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្តប់មកលើតំបន់ខ្ពង់រាបកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី១៩-២៤°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី

⁃ នៅថ្ងៃទី៥-៦ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី និងខេត្ត ព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៩-២១°C។

៣-តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៥ម៉ែត្រ/វិនាទី

⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕


Telegram