អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពិនិត្យទីតាំងឃ្លាំងផ្ទុកសារធាតុគីមីផ្សំ ក្នុងក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ អញ្ជើញចូលរួមអមដំណើរលោកជំទាវ ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយទោ ឃន តារាសម្បត្តិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្រុមការងារអង្គការUNODC និងតំណាងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះពិនិត្យទីតាំងឃ្លាំងផ្ទុកសារធាតុគីមីផ្សំ ដែលជាវត្ថុតាងពាក់ព័ន្ធក្នុងករណីផលិត កែឆ្នៃសារធាតុញៀនខុសច្បាប់ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបានបង្ក្រាបនាពេលកន្លងមក៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ