ក្មេ...ង២នាក់ លង់ទឹកក៏ជាមួយគ្នា រកឃើញក៏ឃើញជាមួយគ្នា ក្បាលជ្រូកសែនបែរបន់ក៏២ក្បាល ខណៈ២យប់៣ថ្ងៃ ទើបឃើញស.....ព អរគុណក្រុមសង្គ្រោះ ៩១១ ជួយរាវរកហើយ ជួយដឹកស..ពទៅស្រុកកំណើតទៀត...
សន្តិសុខសង្គម
266

រាជធានីភ្នំពេញ ៖ ទីបំផុត សាកសពក្មេងប្រុស ២នាក់ ដែលបានលង់ទឹកលិចបាត់ខ្លួននៅទន្លេមេគង្គ កាលពី២ថ្ងៃមុនសល់តែកង់១គ្រឿង និងស្បែកជើង ២គូ ពេលនេះត្រូវបាន ក្រុមសង្គ្រោះ ៩១១ ជួយរាវរកហើយ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ ខណៈលង់ទឹកក៏លង់ជាមួយគ្នា រកឃើញក៏ឃើញជាមួយគ្នា ក្បាលជ្រូកសែនបែរបន់ក៏២ក្បាល ខណៈ២យប់៣ថ្ងៃ ទើបឃើញស.ព ទន្ទឹមនឹងនោះ ក៏សូមអរគុណដល់ក្រុមសង្គ្រោះ ៩១១ ដឹកនាំដោយឯកឧត្តម សូយ ណារិទ្ធ មេបញ្ជាការ ដែលបានដឹកនាំកម្លាំង ជួយរាវរកសពក្មេងខាងលើហើយ ជួយដឹកសពក្មេង ទៅស្រុកកំណើតទៀត...ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

សូមរំលឹកថា ក្មេងប្រុស ២នាក់បានលង់ទឹកលិចបាត់ខ្លួន នៅទន្លេមេគង្គ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចទន្លេមេគង្គ មុខវត្តព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឪពុកម្តាយបងប្អូនសាច់ញាតិ បានទ្រហ៊ោយំបោកខ្លួននិងបានជួលអ្នកនេសាទ បងប្អូនខ្មែរឥស្លាម ឲ្យជួយរាវរក តែនៅតែរកមិនឃើញ ដោយអស់លទ្ធភាពក្នុងការរាវរក សាច់ញាតិក្រុមគ្រួសារ ក៏បានលើកដៃសំពះស្នើរសុំទៅកាន់ ក្រុមសង្គ្រោះ៩១១ ដឹកនាំដោយឯកឧត្តម សូយ ណារិទ្ធ មេបញ្ជាការ ដឹកនាំកម្លាំងជំនាញ បំពាក់អុកស៊ីសែន ចុះរាវរកសពក្មេងទាំង២នាក់នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

ក្មេងទាំង២នាក់ ដែលបាត់ខ្លួននេះ ម្នាក់មានឈ្មោះ ជា សុខដារិទ្ធ ភេទប្រុស អាយុ១០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈិន គីមហេង ភេទប្រុស អាយុ១២ឆ្នាំ ដោយមានប្រជាពលរដ្ឋបានឃើញ ក្មេងទាំង២នាក់នេះ រួមជាមួយនិងក្មេងក្នុងភូមិ បាននាំគ្នាទៅលេងទឹកទន្លេ នៅមាត់ច្រាំង មួយសន្ទុះក្រោយមក ក៏មានក្មេងម្នាក់ ក្នុងចំណោមក្មេងទាំងនោះ តែជាក្មេងពិការភាព គ បានឡើងមកលើ ហើយធ្វើកាយវិការប្រាប់គេឯងឲ្យជួយ តែដោយសារក្មេងខាងលើគ ពិបាកនិងប្រាប់ ធ្វើកាយវិការទម្រាំតែអ្នកភូមិយល់ ហើយនាំគ្នារត់ទៅមើល និងរាវរក តែក្មេងទាំង២នោះ លិចបាត់ទៅហើយ ទុកឲ្យសាច់ញាតិ ឪពុកម្តាយ ទ្រហ៊ោយំបោកខ្លួន ស្ទើរតែឆ្កួតមិនអាចទទួលយកបាន ។ រហូត​មកទល់នឹងព្រឹកថ្ងៃទី៥ ខែមករា នេះ ទើបរកសាកសពឃើញ ៕ អែល វិចិត្រ +មេសា


Telegram