នារីជនបរទេសម្នាក់ បើករថយន្ដស៊េរីទំនើប បត់ត្រឡប់ ទៅបុករថយន្ដ CAMRY រងការខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ ៖ នារីជនបរទេសម្នាក់ បើករថយន្ដស៊េរីទំនើប Forting បត់ត្រឡប់ក្រោយមិនប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្ដ CAMRY បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានហើយដឹងថា មុនពេលកើតហេតុ គេបានឃើញនារីជនបរទេសម្នាក់ បើករថយន្ដ ស៊េរីទំនើប Forting ពាក់ស្លាកលេខ ភ្នំពេញ 2BS-5014 បត់ត្រឡប់ក្រោយមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ដ CAMRY ពាក់ស្លាកលេខ ភ្នំពេញ 2BR-5087 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង ។
ក្រោយកើតហេតុ ភាគីខាងរថយន្ដដែលបើកដោយជនបរទេស បានចេញថ្លៃជួសជុលរថយន្ដCAMRY ចំនួន ២៣០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕ Mrr Ka