រថយន្ដ​ TOYOTA BELTA រេចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវក្រឡាប់ផ្ងារជើងច្រង៉ាង
សន្តិសុខសង្គម
122

រាជធានីភ្នំពេញ ៖ បុរសម្នាក់​បើក​រថយន្ដ​ TOYOTA BELTA មួយគ្រឿង រេចង្កូត​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​ បណ្ដាលឲ្យ​រងការ​ខូចខាត​។ រីឯ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងនៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១១និង៥០នាទី​យប់ ថ្ងៃ​ទី​៥ ខែមករា​ ឆ្នាំ​២០២៤។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានហើយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់​ បើក​រថយន្ដ​ TOYOTA BELTA ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BO-7300​ បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុ ក៏រេ​ចង្កូត​បុក​របាំង​ថ្មចែក​ទ្រូង​ផ្លូវ ​បណ្ដាលឲ្យ​រងការ​ខូចខាត​ រីឯ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង។

ក្រោយ​កើត​ហេតុ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វើ​ការ​វាស់​វែង​ យក​រថយន្ដ​ ទៅ​រក្សាទុក ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram