រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការផ្លាស់ប្ដូរ ការគ្រប់គងសំរាម សំណល់រឹងទីប្រជុំជនពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញវិញ
សន្តិសុខសង្គម
278

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះថា៖ រាជរដ្ឋា ភិបាលបានសម្រេចបង្កើត "សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានី ភ្នំពេញ សរសេរជាអក្សរកាត់(ស.ស.ភ) និងមានឈ្មោះជាភាសាអង់គ្លេសថា “ENTERPRI SE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH” សរសេរ ជាអក្សរកាត់(EWP) តាមរយៈអនុក្រឹត្យ លេខ ០៣ អនក្រ.បក ដើម្បីជំនួសរដ្ឋាករ ស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ។

សហគ្រាស ស.ស.ភ. ត្រូវបានកំណត់ជាសហគ្រាសសាធារណៈក្រោមទម្រង់ ជាក្រុម ហ៊ុនរដ្ឋ ដែលមានឧបនិស្ស័យជាសហគ្រាសពាណិជ្ជកម្ម មានស្វ័យភាពបរិបូរណ៍ ក្នុងការដឹក នាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន។ សហគ្រាស ស.ស.ភ. មានបេសកកម្ម គ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន នៅរាជធានីភ្នំពេញ ស្របតាមច្បាប់ លិខិតបទដ្ឋាន គតិយុត្ត នានា និងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទី ប្រជុំជនប្រកបដោយសោភណភាព ចីរភាព ប្រសិទ្ធភាព គុណភាព និងសុខុមាលភាព៕


Telegram